Wednesday, May 8, 2024
Homeព័ត៌មានជាតិប្រពន្ធដើម បកអាក្រាតស្រីលួចប្តី ឆាតមកបញ្ឈឺ ពេលកំពុងមានក្តីសុខ

ប្រពន្ធដើម បកអាក្រាតស្រីលួចប្តី ឆាតមកបញ្ឈឺ ពេលកំពុងមានក្តីសុខ

ភ្នំពេញ៖ បុរសម្នាក់ មានប្រពន្ធមានកូនរួចទៅហើយ ប៉ុន្តែនៅមិនចោលចរិតព្រាននារី បានលួចលាក់ទាក់ទងស្នេហាជាមួយស្រីថ្មីរហូតដល់មានកូនជាមួយគ្នាទៀតផង ហើយអ្វីដែលធ្វើឱ្យស្ត្រីជាប្រពន្ធដើមឈឺចិត្តស្អិតទ្រូងបំផុតនោះ គឺស្រីដែលកំពុងលួចប្តីរបស់គេរូបនោះ ថែមទាំងបានឆាតមកបញ្ឈឺ និងអួតថា ពេលនេះពួកគេកំពុងសោយសុខជាមួយគ្នាទៀតផង រហូតធ្វើឱ្យស្ត្រីជាប្រពន្ធដើមទ្រាំទប់ចិត្តលេងលបាន ក៏សម្រេចចេញមុខបកអាក្រាតគូសហាយស្មន់ខាងលើ ធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ស្ត្រីជាប្រពន្ធដើម ដែលចេញមុខបកអាក្រាតរឿងប្តីលួចមានស្រី ហើយត្រូវស្រីថ្មីរបស់ប្តី ឆាតមកបញ្ឈឺខាងលើនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Nary Khonkhmer មានប្តី និងមានកូនប្រុសស្រីតូចៗចំនួន២នាក់ក្នុងបន្ទុក។ ចំណែកភាគីស្ត្រីជាស្រីកំណាន់ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Daly Daly។

យោងតាមគណនីហ្វេសប៊ុករបស់ស្ត្រីជាប្រពន្ធដើមឈ្មោះ Nary Khonkhmer កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានបង្ហោះរូបភាពចំនួន២សន្លឹក បង្ហាញពីមុខមាត់បុរសជាប្តីរបស់ខ្លួន និងស្រីថ្មី ដែលកំពុងលួចលាក់មានសហាយស្មន់នឹងគ្នា ព្រមទាំងបានបង្ហោះវីដេអូឃ្លីប១ផងដែរ រៀបរាប់បកអាក្រាតពីរឿងរ៉ាវដែលស្ត្រីលួចប្តីឆាតមកបញ្ឈឺខ្លួនដែលជាប្រពន្ធដើម។

យោងតាមវីដេអូឃ្លីបរយៈពេល៣នាទី និង១៥វិនាទី ស្ត្រីជាប្រពន្ធដើមរូបនេះ បានរៀបរាប់ទាំងស្រុងថា “ចា៎ ខ្ញុំចង់បង្ហាញវីដេអូឃ្លីបបន្តិចទៅដល់បងប្អូនទាំងអស់គ្នា មនុស្សស្រីម្នាក់នេះ គាត់បានផ្ញើរូបមកខ្ញុំជាច្រើន ច្រើនមែនទែន ហើយគាត់បន្លំអាខោនលេងជាមួយខ្ញុំក៏ច្រើនដែរ ច្រើនតាំងពីមុនអាខោនរបស់ខ្ញុំឈ្មោះដាណារី ក៏គាត់បន្លំដាក់ឈ្មោះដាណារី លេងជាមួយខ្ញុំវិញ ហើយគាត់លេងអាខោនប៉ុន្មានអាខោនទេ ខ្ញុំអត់ចាំឈ្មោះគាត់ទេ ប៉ុន្តែគ្រាន់សព្វថ្ងៃគាត់ ប្រើអាខោនឈ្មោះ Daly Daly មកលេងគាត់លេងហើយ គាត់ទាក់ទងជាមួយបងប្អូនញាតិមិត្តខ្ញុំ ក៏ច្រើនដែរ ខ្ញុំចង់បង្ហាញថា មនុស្សស្រីម្នាក់ហ្នឹង នេះជាប្តី ថតជាមួយមនុស្សប្រុសម្នាក់ហ្នឹង គឺជាប្រុសរបស់គេទេ មិនមែនជាប្តីគេទេ មនុស្សប្រុសម្នាក់ហ្នឹងជាប្តីរបស់ខ្ញុំ នេះមនុស្សប្រុសនេះជាប្តីរបស់ខ្ញុំ តែគេឆាតសំឡេងមកខ្ញុំ គេថា គេកំពុងមានសេចក្តីសុខជាមួយគ្នា កំពុងរស់នៅជាមួយគ្នា ខ្ញុំគ្រាន់តែដឹងថា នាងយកប្តីគេ ខ្ញុំអត់ខ្វល់ពីនាងយ៉ាងម៉េចទេ តែខ្ញុំដឹងថានាងយកប្តីគេ នាងអើយនាង នាងឆាតមកខ្ញុំ នាងថាមនុស្សប្រុសម្នាក់ហ្នឹង ជាប្តីរបស់នាង នាងមិនខ្វល់ពីអ្នកណាទេ ខ្វល់ត្រឹមថារាល់ថ្ងៃនាងនៅជាមួយគ្នា ឥឡូវនាងដឹងហើយថា គេមានប្រពន្ធមានកូនទៀត តាមឆាតសំឡេង តែសុំទោសបងប្អូនដែលខ្ញុំអត់អាចអាត់សំឡេងហ្នឹងឱ្យបងប្អូនស្តាប់បាន ព្រោះទូរស័ព្ទខ្ញុំមានតែមួយ បើទូរស័ព្ទខ្ញុំមានពីរ ខ្ញុំថតមួយ ខ្ញុំនឹងបើកសំឡេងមនុស្សស្រីម្នាក់ហ្នឹង ដែលឆាតមកខ្ញុំ ឱ្យបងប្អូនស្តាប់ តែខ្ញុំធ្វើអត់បាន ព្រោះខ្ញុំអត់សូវចេះខាងចឹងៗ ហើយទូរស័ព្ទខ្ញុំមានតែមួយនេះ មនុស្សក្បត់នេះ មនុស្សក្បត់គេមានកូន កូននេះប្រហាក់ប្រហែលនឹងកូនពៅខ្ញុំទេ ប្អូនកូនពៅខ្ញុំតិចតួច ខ្ញុំគិតថាអ្នកថ្លៃថ្នូរ អ្នកនិយាយជាមួយខ្ញុំផ្អែមល្ហែម អ្នកថាអ្នកមិនក្បត់ខ្ញុំទេ តែឥឡូវខ្ញុំឃើញអ្នកច្បាស់ហើយ អ្នកអស់ចិត្ត យើងបែកគ្នា យើងលែងគ្នាទៅ ហើយសុំលែង ចែកកេរអាករ ចែកជា៤ទៅ…”។

បន្ទាប់ពីស្ត្រីខាងលើ បានចេញមុខបកអាក្រាតរឿងស្រីលួចប្តី ឆាតមកបញ្ឈឺខ្លួនជាប្រពន្ធដើមរួចមក គេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបាននាំគ្នាធ្វើការចែករំលែកតៗគ្នា ព្រមទាំងបានធ្វើការរិះគន់ និងវាយប្រហារធ្ងន់ៗចំពោះភាគីបុរសជាប្តី ពិសេសស្ត្រីដែលលួចទាក់ទងជាមួយប្តីរបស់គេ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីបុរសជាប្តី ក៏ដូចជាស្ត្រីជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Daly Daly ដែលទទួលរងការចោទប្រកាន់ថា ជាស្រីលួចប្តីរបស់គេ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយ បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES