Friday, April 26, 2024
Homeព័ត៌មានជាតិភ័យដួលសន្លប់ដល់ទៅ៦៨នាក់ គ្រាន់តែកម្មការិនីម្នាក់ មុតដៃចេញឈាម

ភ័យដួលសន្លប់ដល់ទៅ៦៨នាក់ គ្រាន់តែកម្មការិនីម្នាក់ មុតដៃចេញឈាម

ខេត្តកណ្តាល៖ ហេតុការណ៍កម្មការិនីរោងចក្រដួលសន្លប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចរោងចក្រ ឈីំ មានទីតាំងស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ប្រាប់ថា ករណីកម្មករដួលសន្លប់តៗគ្នានេះ បានកើតឡើង នៅចំណុចរោងចក្រ ឈីំ ដោយក្នុងនោះ មានកម្មការិនីចំនួន៦៨នាក់ ក្នុងចំណោមកម្មករសរុបចំនួន៤២០០នាក់ (ស្រី៤០៣០នាក់) បានដួល សន្លប់។

លោកស្នងការ បានបញ្ជាក់ថា នៅមុនកើតហេតុការណ៍ដួលសន្លប់តគ្នាខាងលើនេះ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានកម្មការិនីម្នាក់ ឈ្មោះទឿន ស្វិត អត្ថលេខ ២៥១៨៣ បានចូលមកជូតម៉ាស៊ីនវ៉ៃឡេវអាវរបស់ខ្លួន ពេលនោះគាត់មានការធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ក៏បានធ្វើឱ្យមុតចង្អុលដៃខាងឆ្វេង ហើយមានកម្មករនៅជិតគ្នាឃើញ មានការភិតភ័យស្លុតចិត្ត ក៏ដួលសន្លប់តៗគ្នាតែម្តង។

យ៉ាងណាក៏ដោយ ក្រោយមានហេតុការណ៍នេះកើតឡើងភ្លាម សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ផងដែរ៕

RELATED ARTICLES