Friday, April 26, 2024
Homeព័ត៌មានជាតិសោកស្តាយណាស់!!! នារីវ័យក្មេងជួបគ្រោះអកុសល ស្លាប់បាត់បង់ជីវិត

សោកស្តាយណាស់!!! នារីវ័យក្មេងជួបគ្រោះអកុសល ស្លាប់បាត់បង់ជីវិត

ខេត្តកោះកុង ៖ នារីវ័យក្មេង មានឈ្មោះយ៉ិន អាយ អាយុ២៣ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិព្រែកស្វាយ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ទើបនឹងចេញពីធ្វើការ ជិះម៉ូតូបំណងត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែជួបគ្រោះអកុសល ត្រូវរថយន្តបុកបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

តាមប្រភពពីមិត្តភក្តិនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នារីរងគ្រោះទើបនឹងចេញពីធ្វើការរោងចក្រ ក៏ជិះម៉ូតូ ១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម លាយខ្មៅ គ្មានស្លាកលេខ បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែអកុសល ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សពទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចអះអាងថា កំពុងធ្វើការស្រាវជ្រាវ ដើម្បីរកភាគីបង្កមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

RELATED ARTICLES