Friday, April 26, 2024
Homeព័ត៌មានជាតិក្មួយឡើងលើផ្ទះ ឃើញភ្លាម រត់ចុះវិញ ស្រែកផ្អើលគេឯង

ក្មួយឡើងលើផ្ទះ ឃើញភ្លាម រត់ចុះវិញ ស្រែកផ្អើលគេឯង

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសគិតខ្លីដែលចងកធ្វើអ្វត្តឃាត ដោយសារខឹងប្រពន្ធរត់ទៅផ្ទះឪពុកក្មេក ដោយសារផ្ទុះជម្លោះជាមួយគ្នានោះ មានឈ្មោះឆាយ វណ្ណារ៉ា អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនរងគ្រោះតែងតែចេញចូលផឹកស៊ី និងដេកពេលយប់នៅផ្ទះឪពុកក្មេកឈ្មោះ យាប់ សម្បត្តិ ដែលស្នាក់នៅជាមួយប្អូនថ្លៃឈ្មោះមឿន សាវឿន នៅ នៅចំណុចភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល  ជាញឹកញាប់។ រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះបានកើតមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធតិចតួច រួចក៏មកអង្គុយលេងជាមួយជាងធ្វើផ្ទះឱ្យឪពុកក្មេក និងប្អូនថ្លៃមួយសន្ទុះ ជនរងគ្រោះក៏បានឡើងទៅលើផ្ទះ តាមជណ្តើរដែកសម្ងំបាត់ឈឹង ចំណែកឪពុកក្មេក និងប្អូនថ្លៃ រួមនឹងក្រុមជាងធ្វើផ្ទះដែលនៅខាងក្រោយ មិនបានចាប់អារម្មណ៍អ្វីឡើយ នឹកស្មានថាជនរងគ្រោះឡើងទៅសម្ងំដេកនៅលើផ្ទះដូចធម្មតា។ លុះដល់វេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ក្មួយរបស់ជនរងគ្រោះឈ្មោះវឿន ប៊ុនឡុង បានឡើងទៅលើផ្ទះកើតហេតុ ដើម្បីស្លៀកពាក់ទៅរៀន ស្រាប់តែប្រទះឃើញជនរងគ្រោះចងកជាប់នឹងធ្នឹមផ្ទះ ដោយជើងអង្កុញលើកៅអីឈើ ឃើញដូចនេះក៏បានស្រែកឆោឡោ ហៅឪពុក និងជីតា ថា ពូវណ្ណ ចងក ភ្លាមនោះឈ្មោះយាប់ សម្បត្តិ ជាឪពុកក្មេក និងឈ្មោះមឿន សាវឿន ជាប្អូនថ្លៃ បាននាំគ្នាឡើងទៅមើល ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនពិតប្រាកដមែន ហើយបានស្រែកប្រាប់អ្នកជិតខាងឱ្យដឹងឮ ទើបមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានសហការជាមួយ ផ្នែកជំនាញពិនិត្យវិភាគ និងអាជ្ញាធរមូលដ្ឋានចុះដើម្បីធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES