Friday, April 26, 2024
Homeព័ត៌មានជាតិដោយសារជននេះហើយ នាងតូចត្អូញប្រាប់ម្តាយ ឈឺចាប់ណាស់

ដោយសារជននេះហើយ នាងតូចត្អូញប្រាប់ម្តាយ ឈឺចាប់ណាស់

ខេត្តបាត់ដំបង ៖ ក្មេងស្រីម្នាក់ បានត្អូញប្រាប់ម្តាយថាឈឺប្រដាប់ភេទ លុះម្តាយសួរនាំពិនិត្យមើល រួចសួរនាំ ទើបបែកធ្លាយរឿងរ៉ាវថា កូនស្រីដែលទើបនឹងមានអាយុ៧ឆ្នាំ ត្រូវបានក្មេងស្ទាវល្មោភកាមម្នាក់ចាប់រំលោភ ទើបដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅ ចំណុច ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ លុះរឿងរ៉ាវបែកធ្លាយ ជនសង្ស័យខាងលើ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះញ៉ែម ឡៃហ៊ាង អាយុ២០ឆ្នាំ រស់នៅភូមិសង្កាត់ខាង លើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ណ អាយុ៧ឆ្នាំ រស់នៅភូមិសង្កាត់ជាមួយគ្នា។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះញ៉ែម ឡៃហ៊ាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះ ប្រាកដមែន។

បច្ចប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការឃាត់ខ្លួន កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES