Saturday, April 27, 2024
Homeព័ត៌មានជាតិបាត់កូន៣ខែ គ្មានដំណឹង ម៉ែរកឃើញសល់តែគ្រោងឆ្អឹង

បាត់កូន៣ខែ គ្មានដំណឹង ម៉ែរកឃើញសល់តែគ្រោងឆ្អឹង

ខេត្តស្វាយរៀង ៖ ក្រុមគ្រួសារមួយបានបូមទឹកបំណងចាប់ត្រី លុះទឹករីង សល់តែភក់ ក៏នាំគ្នាចុះទៅចាប់ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងមនុស្ស ដែលរលួយួសាច់អស់ សល់តែខោ និងក្រមា ទើបពិនិត្យដឹងថា គឺជាសាកសពកូនប្រុសដែលបានបាត់ខ្លួន ដោយគ្មានដំណឹងអស់រយៈពេល៣ខែមកហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងទាំងព្រឹក។

ហេតុការណ៍បូមទឹកស្រះចាប់ត្រី បែរជាប្រទះឃើញសពកូនប្រុសរលួយសល់តែគ្រោងឆ្អឹងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។

សាកសពជនរងគ្រោះដែលសល់តែគ្រោងឆ្អឹង និងត្រូវបានប្រទះឃើញនៅបាតបឹងនោះ មានឈ្មោះមាស សាខន ហៅប្រុញ ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ជនរងគ្រោះមានប្រពន្ធ និងកូន៣នាក់ដែរ តែដោយសារដើរតែផឹកស្រាស្រវឹងរាល់ថ្ងៃ ទើបប្រពន្ធលែង និងបាននាំកូនចុះចោលយូរមកហើយ។

តាមសម្តីស្ត្រីជីម្តាយាជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្រុមគ្រួសាររបស់គាត់បាននាំគ្នាបូមទឹកស្រះខាងក្រោយផ្ទះ បំណងចាប់យកត្រី។ ស្រាប់តែពេលបូមទឹករីងអស់ សល់តែភក់ និងកំប្លោក ក៏នាំគ្នាចុះទៅចាប់ត្រី ស្រាប់តែប្រទះឃើញសាកសពរលួយសាច់អស់ នៅសល់តែគ្រោងឆ្អឹងស្លៀកខោ និងមានក្រមាមួយនៅជាប់ខ្លួនគួរឱ្យរន្ធត់បំផុត។ ភ្លាមនោះ ក៏កើតមានការផ្អើលឆោឡោ នាំគ្នាពិនិត្យមើល ទើបស្គាល់តាមរយៈភិនភាគខោនិងក្រមា ជាប់នឹងគ្រោងឆ្អឹង ដោយដឹងថា សាកសពគឺជាកូនប្រុសរបស់គាត់ ឈ្មោះមាស សាខន ហៅប្រុញ ដែលបានបាត់ខ្លួនអស់រយៈពេល៣ខែមកហើយ មិនដឹងថាទៅដល់ណា ទោះជាក្រុមគ្រួសារតាមស្វែងរកយ៉ាងណា ក៏គ្មានដំណឹងទាល់តែសោះ ទីបំផុត ស្រាប់តែមកប្រទះឃើញសាកសពរលួយសាច់អស់ សល់តែគ្រោងឆ្អឹងកប់ក្នុងកំប្លោក បាតស្រះ ក្រោយផ្ទះទៅវិញ។

ស្ត្រីជាម្តាយបានបន្តថា ប្តីប្រពន្ធគាត់មានកូនចំនួន៣នាក់ក្នុងបន្ទុក ហើយប្តីរបស់គាត់ គឺជាមនុស្សស្រវឹងខួប និងត្រូវប្រពន្ធលែងលះ នាំកូនចាកចេញទៅជាយូរមកហើយ។ ក្រោយពីប្រពន្ធលែងមក កូនប្រុសនេះទំនងជាខូចចិត្តកាន់តែខ្លាំង ដោយចេះតែដើរផឹកស្រាស្រវឹងរាល់ថ្ងៃ តែម្តងមិនដែលខាន ក៏ប៉ុន្តែផឹកស្រវឹងស្លូតអ្នកស្រុកអ្នកភូមអាណិតស្រឡាញ់គ្រប់គ្នា ហើយពេលបាត់ពីផ្ទះរូបគាត់ជាម្តាយ និងអ្នកស្រុក បាននាំគ្នាដើររកដែរតែរកមិនឃើញមិនដឹងថា ជាទៅស្លាប់នៅឯណា បាត់ដំណឹងឈឹងតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានពិនិត្យសពរួចក៏ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES