Thursday, May 9, 2024
Homeតារាខ្មែរឆន សុវណ្ណរាជ ស្ពឹកមុខថ្ងៃការឱក សុគន្ធកញ្ញា

ឆន សុវណ្ណរាជ ស្ពឹកមុខថ្ងៃការឱក សុគន្ធកញ្ញា

គ្រប់គ្នាសុទ្ធតែបានដឹងហើយថា លោកឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា តែងតែស្និទ្ធស្នាលគ្នាដូគូស្នេហ៍ថ្មោងថ្មីអ៊ីចឹង បន្ទាប់ពីកញ្ញា បែកបាក់ជាមួយអតីតសង្សារ លោករ៉េតធី ដូណា រហូតមានអ្នកខ្លះបានសំណូមពរឲ្យអ្នកទាំងចូលរោងការទៀតផង។

ប៉ុន្តែទីបំផុត នៅថ្ងៃនេះ ឱក សុគន្ធកញ្ញា បានចូលរោងការជាមួយលោកអុឹង សុខលី ដែលជាមេកើយទៅវិញ។ បានធ្វើឲ្យអ្នកគាំទ្របង្អាប់លោកឆន សុវណ្ណរាជ ឡើងស្ពឹកមុខដោយសារមានអ្នកខ្លះបានបង្អាប់ថា រយៈពេល១០ឆ្នាំ លោកបានត្រឹមថែសង្សារគេ ហើយក៏មានអ្នកខ្លះ បានTroll ថា “DJ សុំបទមួយ មានចំណងជើងថា ស្នាមញញឹមក្លែងក្លាយ”។

ប៉ុន្តែទៅជាមានការបង្អាប់ ឬចំអែចំអន់យ៉ាងណាក៏ដោយ លោកឆន សុវណ្ណរាជ នៅតែចូលរួម និងមានស្នាមញញឹមជានិច្ចក្នុងពិធីមង្គលការឱក សុគន្ធកញ្ញា ទាំងកាលពីល្ងាចម្សិលមិញ និងព្រឹកមិញនេះ។

តាមប្រភពបានឲ្យដឹងថា លោកឆន សុវណ្ណរាជ និងឱក សុគន្ធកញ្ញា មិនបានស្រលាញ់គ្នានោះទេ ពួកគេគ្រាន់តែជាមិត្តស្និទ្ធស្នាលនឹងគ្នា ពោលគឺពួកគេគ្រាន់តែលេងល្ខោនស្នេហ៍ ដើម្បីបំភ័ន្តភ្នែកមហាជនតែប៉ុណ្ណោះ៕

RELATED ARTICLES