Friday, April 26, 2024
Homeព័ត៌មានជាតិដៃហ្នឹងនៅស្ងៀមអត់បាន? រពឹសដៃស្ទាបកូនក្រមុំគេកណ្តាលថ្ងៃ ជាប់ខ្នោះ

ដៃហ្នឹងនៅស្ងៀមអត់បាន? រពឹសដៃស្ទាបកូនក្រមុំគេកណ្តាលថ្ងៃ ជាប់ខ្នោះ

ខេត្តបាត់ដំបង ៖ បុរសល្មោភកាមម្នាក់ ឃើញនារីវ័យក្មេងម្នាក់ដើរតែម្នាក់ឯងកន្លែងស្ងាត់ ក៏បែកគំនិតស្ទុះចូលទៅចាប់ឱបថើប លូកស្ទាប ប៉ុនប៉ងរំលោភទាំងកណ្តាលថ្ងៃ តែត្រូវនារីរងគ្រោះប្រឹងរើបម្រះរួច និងបានរត់ទៅប្រាប់ឪពុកម្តាយដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានចាប់ឱបថើបលូកស្ទាបកូនក្រមុំគេទាំងកណ្តាលថ្ងៃនេះ បានកើតឡើង កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ជនសង្ស័យល្មោភកាមខាងលើ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរឿន វិន អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ចំណែកនារីរងគ្រោះមានឈ្មោះ អ.ដ.ន អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយមានបញ្ជាពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

តាមសម្តីនារីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងតែដើរតែម្នាក់ឯងដល់កន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះរឿន វិន ដែលជាអ្នកភូមិជាមួយគ្នា បានស្ទុះចូលមកចាប់ឱបថើប និងប្រើដៃលូកស្ទាបនាងទាំងកំរោល ព្រមទាំងប៉ុនប៉ងរំលោភទៀតផង តែត្រូវនាងស្រែកឆោឡោផង ប្រឹងរើបម្រះផង រហូតដល់រួចពីកណ្តាប់ដៃជនល្មោភកាមរូបនោះ ហើយក៏រត់ទៅផ្ទះប្រាប់ឪពុកម្តាយ ដាក់ពាក្យបណ្តឹង និងឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES