Friday, April 26, 2024
Homeព័ត៌មានជាតិធ្លាប់តែឮមនុស្សប្រុស ឥឡូវមនុស្សស្រីរពឹសដៃវិញម្តង បានជាប់ខ្នោះ

ធ្លាប់តែឮមនុស្សប្រុស ឥឡូវមនុស្សស្រីរពឹសដៃវិញម្តង បានជាប់ខ្នោះ

ភ្នំពេញ ៖ នារីវ័យក្មេងជាអ្នកបម្រើតាមផ្ទះម្នាក់ ឆ្លៀតពេលម្ចាស់ផ្ទះមិននៅ រវល់ចេញទៅលក់ដូរនៅផ្សារបាត់ ក៏បែកគំនិតយកកូនសោបន្ទប់ ចាក់ចូលទៅក្នុងបន្ទប់ម្ចាស់ផ្ទះ លួចលុយពីក្នុងកាបូបចំនួន៩០០ដុល្លារ ផ្ញើទៅឱ្យអ៊ំស្រីរបស់ខ្លួននៅស្រុកកំណើត លុះម្ចាស់ផ្ទះដឹងថា បាត់លុយ ហៅមកសួរនាំ បែកធ្លាយរឿង ក៏ចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចក្នុងបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ២២  ផ្លូវ០១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះប៊ិន ស៊ីថាន់ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យ ឈ្មោះប្រាក់ ចាន់មាលា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរអ្នកបម្រើក្នុងផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ខាងលើ និងមានស្រុកកំណើតនៅភូមិម៉ុងបារាំង ឃុំផ្អេរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គាត់បានទុកកាបូបលុយនៅក្នុងបន្ទប់ក្នុងផ្ទះកើតហេតុ រួចចាក់សោទ្វារបន្ទប់ចេញទៅលក់ដូរ ដោយទុកកូនសោនៅក្នុងផ្ទះ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ជនសង្ស័យក៏យកកូនសោចាក់ចូលក្នុងបន្ទប់របស់គាត់ រួចលួចយកលុយក្នុងកាបូបអស់ចំនួន៩០០ដុល្លារ យកផ្ញើទៅឱ្យអ៊ំស្រី នៅស្រុកកំណើតភូមិម៉ុងបារាំង ឃុំផ្អេរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា លុះពេលគាត់ត្រឡប់មកពីលក់ដូរវិញ ចូលដល់ក្នុងបន្ទប់ ឃើញកាបូបលុយមានសភាពមិនប្រក្រតី ក៏ឆែកមើលក្នុងកាបូប ទើបដឹងថា បាត់លុយអស់៩០០ដុល្លារ ក៏មានការសង្ស័យទៅលើជនសង្ស័យ ក៏ហៅមកសួរនាំ ពេលនោះជនសង្ស័យក៏បានសារភាពពីរឿងហេតុខាងលើ។

រហូតដល់ម៉ោង៤រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះក៏នាំជនសង្ស័យយកមកប្រគល់ឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

RELATED ARTICLES