Wednesday, May 8, 2024
Homeកីឡាជាតិបញ្ចប់ព័ត៌មានចចាមអារ៉ាម!!! Gareth Bale នៅបន្តជាមួយ Real Madrid

បញ្ចប់ព័ត៌មានចចាមអារ៉ាម!!! Gareth Bale នៅបន្តជាមួយ Real Madrid

ដើម្បីបញ្ចប់ពាក្យចាមអារ៉ាមដែលផ្សព្វផ្សាយពីការចាកចេញរបស់កីឡាករខ្សែប្រយុទ្ធ Gareth Bale ពីក្លឹប Real Madrid ថ្ងៃនេះ ភ្នាក់ងាររបស់កីឡាករបានចេញមុខអះអាងច្បាស់១០០ភាគរយថា Gareth Bale នឹងមិនរត់ចោលទ្រនំចាស់ទេ។

លោក Jonathan Barnett ភ្នាក់ងារកីឡាករសញ្ជាតិវែលល៍ បានថ្លែងប្រាប់ទូរទស្សន៍កីឡា BBC និងជាការឆ្លើយតបទៅលោកហ្ស៊ីដាន ផងនោះថា Gareth Bale ពិតជាមិនចាកចេញពីក្លឹប Real Madrid ទេ។

ការលើកឡើងរបស់ភ្នាក់ងារបែបនេះ ក៏ដោយសារតែកាលពីពេលថ្មីៗនេះ មានបណ្តាញព័ត៌មានថា កីឡាកររូបនេះ កំពុងមានទំនាក់ទំនងជាមួយក្លឹបបាល់ទាត់នៅក្របខណ្ឌប្រឺមីញេលីក។

កីឡាករ Gareth Bale និងលោកហ្សុីដាន (Photo : BBC)

ក្លឹបបិសាចក្រហម Man Utd និង Tottenham ត្រូវបានគេរាយការណ៍ថា ចង់បានខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ ប្រសិនបើគេចង់ចាកចេញពី Real Madrid។ Gareth Bale នៅសល់កុងត្រាជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០២២។ 

អតីតកីឡាករខ្សែការពារក្លឹប Tottenham ជួបបញ្ហាលំបាកច្រើននៅជាមួយ Real Madrid ក្នុងរដូវកាលនេះ ជាពិសេសទំនាក់ទំនងជាមួយមិត្តរួមក្រុម៕

RELATED ARTICLES