Saturday, April 27, 2024
Homeព័ត៌មានជាតិកាប់ប្រពន្ធសុសក្បាល ប្តីស្មានថាស្លាប់ អារកតាមក្រោយ ព្រោះភ្លើងប្រចណ្ឌ

កាប់ប្រពន្ធសុសក្បាល ប្តីស្មានថាស្លាប់ អារកតាមក្រោយ ព្រោះភ្លើងប្រចណ្ឌ

បាត់ដំបង៖ ប្តីប្រពន្ធ១គូនេះទើបមកពីធ្វើការនៅប្រទេសថៃ បានប៉ុន្មានថ្ងៃ ប្តីចាប់ក៏កើតក្តីប្រចណ្ឌជាមួយប្រពន្ធហួសហេតុ រហូតទប់ចិត្តលែងបាន ក៏យកកាំបិតកាប់ក្បាលប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ ពេលឃើញប្រពន្ធដេកដួលនឹងដីហើយ បុរសជាប្តីស្មានថាស្លាប់ទៅហើយ ក៏បានយកកាំបិតចិតបន្លែចុងស្រួច អារកខ្លួនឯងបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

ហេតុការណ៍ហិង្សាដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១៧ និង៤០នាទី នៅចំណុចផ្ទះលេខ ១៩៦ ក្រុមទី១៣ ភូមិដំណាក់​ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

បុរសជាប្តីចិត្តកំណាច មានឈ្មោះ រ៉ាត់ ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ សុខ លីន អាយុ ២៧ឆ្នាំ។ សព្វថ្ងៃរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការ​នគ​រ​​បាលក្រុងបាត់ដំបង​ ឆាង​ វណ្ណឆៃ​ បានប្រាប់ថា​ ប្តីប្រពន្ឋ​១គូនេះ ទើបវិលត្រឡប់មកពីធ្វើការនៅ​ប្រ​ទេស​ថៃ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយជារឿយៗ ប្តីរូបនេះតែងតែកើតចិត្តប្រចណ្ឌប្រពន្ឋរបស់ខ្លួនហួសហេតុ​។ លុះនៅថ្ងៃកើតហេតុខាងលើ ក៏កើតជម្លោះពាក្យសម្តីជាមួយគ្នា​ ហើយភ្លាម​ៗនោះ​ បុរសជាប្តីបានយកកាំបិតកាប់ទៅលើប្រពន្ឋ​ជាច្រើន​កាំបិតត្រង់ក្បាល និងដងខ្លួន ​បណ្តាលឲ្យរងរ​បួសយ៉ាងធ្ងន់ធ្ងរ ដេកដួលនឹងដី ឃើញបែបនេះ បុរសជាប្តីស្មានថា ប្រពន្ឋស្លាប់​ទៅហើយ ក៏រត់ទៅយកកាំបិតពីអ្នកជិតខាង មកអារកសម្លាប់ខ្លួនឯងតាមក្រោយ។​

ដោយឡែក លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទណ្ឌ​ បានបញ្ជាក់ថា​ តាមការស្រាវជ្រាវ និងពិនិត្យរបស់សមត្ថកិច្ច ដោយផ្អែកលើការបញ្ជាក់​ពីក្រុមគ្រួសារជនរងគ្រោះ និងអ្នកជិតខាង សមត្ថកិច្ចសន្និដ្ឋានថា ជាឃាតកម្មប៉ុនប៉ងសម្លាប់ប្រពន្ឋ​ រួចធ្វើអត្តឃាតអាករសម្លាប់ខ្លួនឯងជាក្រោយ ​ដែលរឿងនេះ​ផ្តើមឡើងពីការប្រចណ្ឌហួសហេតុ​របស់ជនសង្ស័យ។

បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅបន្ទីរពេទ្យ ចំណែកបុរជាប្តី សមត្ថកិ​ច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES