Friday, April 26, 2024
Homeព័ត៌មានជាតិឆ្មក់ចូលខារ៉ាអូខេ ឃាត់ខ្លួន៩នាក់ ដកហូតគ្រឿងញៀន ថែមទាំងកាំភ្លើង១ដើម

ឆ្មក់ចូលខារ៉ាអូខេ ឃាត់ខ្លួន៩នាក់ ដកហូតគ្រឿងញៀន ថែមទាំងកាំភ្លើង១ដើម

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជិត២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានចុះបង្ក្រាបទីតាំងខារ៉អូខេ១កន្លែង យីហោ AJR ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយរកឃើញគ្រឿងញៀនជាច្រើន និងដកហូតកាំភ្លើងបាន១ដើម រួមនិងសម្ភារៈមួយចំនួនធំផងដែរ។

តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ការចុះបង្ក្រាបខាងលើកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ក្នុងនោះ មានម្ចាស់ទីតាំងខារ៉ាអូខេ AJR ម្នាក់ឈ្មោះរស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ។

ប្រភពដដែលបន្តថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាង រួមមាន ម្សៅពណ៌ស ចំនួន១១២ថង់តូច  គ្រាប់ថ្នាំ ម៉ាកហ្វាយៗចំនួន៣១គ្រាប់ ថ្នាំគ្រាប់ពណ៌ខៀវ១១៤គ្រាប់ ពណ៌លឿង៥៩គ្រាប់ ពណ៌ផ្កាឈូក១១៤គ្រាប់ ពណ៌កាហ្វេ១៨គ្រាប់និង១កំណាត់ ពណ៌ត្រួយចេក១៣គ្រាប់ ថ្នាំក្រវីប្រភេទទឹក១៣ដប កេតាមីនទឹក១៥១ដប និងមានអាវុធខ្លីប្រភេទ Sig Sauer ចំនួន១ដើម បង់១ និងគ្រាប់ កាំភ្លើងខ្លី៦៣គ្រាប់ និងរថយន្តចំនួនមួយគ្រឿង ម៉ាកធុនត្រា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AK-9119 ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ម៉ូតូចំនួន២គ្រឿង ម៉ាក PCX ពណ៌សក្រហម គ្មានស្លាកលេខ ជាមធ្យោបាយសំរាប់ប្រព្រឹត្តបទល្មើស និងម៉ាកស្កុបពី ពណ៌ស គ្មានផ្លាកលេខមួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ និងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES