Friday, April 26, 2024
Homeព័ត៌មានជាតិបុរសម្នាក់រអិលជើងធ្លាក់ក្នុងជ្រោះ ជម្រៅ៣១០ម៉ែត្រ ត្រូវអ្នកបង់សំណាញ់ប្រទះឃើញ

បុរសម្នាក់រអិលជើងធ្លាក់ក្នុងជ្រោះ ជម្រៅ៣១០ម៉ែត្រ ត្រូវអ្នកបង់សំណាញ់ប្រទះឃើញ

កោះកុង៖ សាកសពបុរសម្នាក់បានរអិលជើងធ្លាក់ចូលជ្រោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ហើយត្រូវបានអ្នកបង់សំណាញ់ប្រទះឃើញ រួចទៅប្រាប់មិត្តភក្តិរួមការងារជាមួយបុរសរងគ្រោះ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ។

ជនរងគ្រោះមានឈ្មោះ នួន ម៉ាប់ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិ ក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង មកធ្វើកម្មករនៅក្រុមហ៊ុនទឹកស្អាត Ly P គ្រុប ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្អៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានក្រោកពីដំណេក រួចដើរឆ្លងកាត់ផ្លូវដែលមានទឹកកំពង់ហូរខ្លាំង បណ្តាលឲ្យរអិលធ្លាក់ចូលជ្រោះ ពុំមាននរណាម្នាក់បានដឹងនោះទេ។ លុះនៅវេលាម៉ោង ម៉ោង១០និង១៥នាទី ក៏មានអ្នកបង់សំណាញ់តាមជ្រោះ ប្រទះឃើញសាកសពជាប់ទើរលើថ្ម ទើបរត់មកប្រាប់កម្មករធ្វើការជាមួយជនរងគ្រោះ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ កម្លាំងអធិដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងការិយាល័យកម្រិតធ្ងន់ កម្លាំងអាវុធហត្ថ ក្រុង និងគ្រូពេទ្យខេត្ត ដោយមានការសម្របសម្រួលពីលោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង ចុះពិនិត្យសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះបានរអិលជើងធ្លាក់ក្នុងទឹកជ្រោះ ដែលមានទឹកហូរខ្លាំង ហើយបានបោកជាមួយថ្ម ចម្ងាយពីកន្លែងធ្លាក់មកកន្លែងសព៣១០ម៉ែត្រ ទើបជាប់លើថ្ម។

បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅឈ្មោះ ជុំ នី ត្រូវជាប្អូនដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES