Saturday, April 27, 2024
Homeព័ត៌មានជាតិមុខសញ្ញា​លក់​ថ្នាំ​ញៀន​តាម​រថយន្ត​ធុន​ធំ កម្លាំងសមត្ថកិច្ចប្រដេញបាញ់ រត់ចូលព្រៃបាត់

មុខសញ្ញា​លក់​ថ្នាំ​ញៀន​តាម​រថយន្ត​ធុន​ធំ កម្លាំងសមត្ថកិច្ចប្រដេញបាញ់ រត់ចូលព្រៃបាត់

ព្រះសីហនុ៖ ​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទឹងហាវ​ បានបង្ក្រាប​មុខ​សញ្ញា​លក់​ចែកចាយ​ថ្នាំញៀន តាម​រថយន្ត​ដឹកទំនិញធុន​ធំ​ តែពេលកំពuងដេញបង្ក្រាបនោះ មុខសញ្ញានោះបាន​លោត​ចុះ​ពី​រថយន្ត​ ហើយ​រត់​គេច​ខ្លួន​ពួន​ក្នុង​ព្រៃ​បាត់ទៅ ទោះជាសមត្ថកិច្ចខំប្រឹងរុករកយ៉ាងណា ក៏មិនឃើញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩​ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

បើតាមលោកវរសេនីយ៍​ឯក​ រស់​ កី​ អធិការនគរបាលស្រុក​ស្ទឹង​ហាវ​ បាន​ឲ្យ​ដឹង​ថា​ មុខ​សញ្ញា​លក់​ចែកចាយ​គ្រឿងញៀន​តាម​រថយន្ត​ធុន​ធំ​នេះ​ សមត្ថកិច្ច​ជំនាញ​ បាន​តាម​ដាន​ឃ្លាំមើល​យូរ​មក​ហើយ​ លុះ​ម៉ោង៩​ព្រឹក ពេល​​សមត្ថកិច្ច​ឃាត់​រថយន្ត​បំរុង​ឆែកឆេរ​ ស្រាប់តែ​មុខ​សញ្ញា​បាន​បើក​រថយន្ត​ធុន​ធំយ៉ាង​លឿន ​ដើម្បី​គេច​ខ្លួន​។ ពេលនោះ សមត្ថកិច្ច​បាន​បាញ់​បំបែក​កង់​មុខ​តែម្តង​ ហើយមុខសញ្ញានោះ​បានបញ្ឈប់រថយន្ត រួច​លោត​ចុះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ​។

លោកអធិការនគរបាលស្រុក​ស្ទឹង​ហាវ បានបន្តថា ក្រោយពីមុខសញ្ញានោះរត់ចូលព្រៃ កម្លាំងសមត្ថកិច្ចក៏បានដេញតាមរុករកនៅក្នុងព្រៃនោះដែរ​ ប៉ុន្តែជនសង្ស័យនោះ​បានគេចខ្លួនបាត់ទៅហើយ ទោះជាខិតខំស្វែងរករហូតដល់វេលម៉ោង១៤:០០នាទី​រសៀលនេះ នៅតែរកមិនឃើញ។

លោកអធិការនគរបាលស្រុក​ស្ទឹង​ហាវ បានបញ្ជាក់ថា នៅក្នុងរថយន្តធំនោះ ​កម្លាំងសមត្ថកិច្ចជំនាញ​ធ្វើការឆែកឆេរ រកឃើញវត្ថុតាងមួយចំនួន មានដូចជា ម្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសាធាតុញៀន ចំនួន១០កញ្ចប់តូច , ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​ឯកសារ​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបរ ជា​របស់​ជនសង្ស័យមានឈ្មោះមុិច ចន្ថា ភេទប្រុស​ អាយុ​៣២​ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មុខរបរ​បើកបរ​រថយន្ត​៕

RELATED ARTICLES