Thursday, May 9, 2024
Homeតារាខ្មែរវី ឌីណែត ពិបាករកសង្សារ

វី ឌីណែត ពិបាករកសង្សារ

កូនក្រមុំលោកហួរ ឡាវី កញ្ញាវី ឌីណែត នៅតែមិនទាន់មានដំណឹងស្នេហ៍ថ្មីដដែល បើទោះជានាងថា ស្រាលខ្លួនក្រោយនី រតនា រៀបការប្រពន្ធកាលពីថ្ងៃទី18 ខែមករា ជាមួយអ្នកនាងហេង សុវណ្ណភក្តិណា នោះ ច្បាស់ជាលែងមានគេយល់ច្រឡំរវាងទំនាក់ទំនងនាងជាមួយរតនា តទៅទៀតក្តី។ ប៉ុន្តែពេលនេះ ម្ចាស់បទ “ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ” រូបនេះ នៅតែគ្មានគូស្នេហ៍បណ្តើរដូចមិត្តរួមអាជីពឡើយ។

កាលពីពេលថ្មីៗ វី ឌីណែត បានទៅចូលរួមមង្គលការឱក សុគន្ធកញ្ញា និងពិធីភ្ជាប់ពាក្យរបស់សួស វីសា ជាដើម ហើយនៅពេលដែលត្រូវមិត្តភក្តិសួរថា តើពេលណា ឌីណែត គិតគូររឿងរៀបការដូចគេនោះ? កូនក្រមុំលោកហួរ ឡាវី គ្រវីក្បាល ហើយថា នាងគ្មានសង្សារទេ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កន្លងមក វី ឌីណែត បានឱ្យដឹងថា ឆ្នាំនេះនាងអាយុទើប24ឆ្នាំ ហេតុនេះហើយ រឿងរៀបការនៅឆ្ងាយណាស់ ព្រោះពេលនេះនាងគិតទៅលើការពង្រឹងអាជីពសិល្បៈ និងប្រឹងរកលុយច្រើនជាងគិតទៅលើរឿងស្នេហា។

វី ឌីណែត ជាតារាចម្រៀងដែលមានទឹកដមសំឡេងខ្លាំងមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ ពិសេសគឺអាចច្រៀងបទចម្រៀងជាភាសាអង់គ្លេស បានយ៉ាងល្អទៀតផង។

មានការលើកឡើងថា នៅពេលដែលឱក សុគន្ធកញ្ញា រៀបការរួច វី ឌីណែត រំពឹងឡើងកូដជាងនេះថែមទៀតជាមិនខាន ប្រសិនបើហង្សមាស ចង់លើកស្ទួយនាង។ ប៉ុន្តែឌីណែត ធ្លាប់និយាយថា គ្មានចេតនាទៅប្រជែងជាមួយសុគន្ធកញ្ញា ទេ ព្រោះនាងចាត់ទុកតារារៀមច្បងម្នាក់នេះ ជា Idol តាំងពីមុននាងចូលហង្សមាស ម៉្លេះ៕

RELATED ARTICLES