Saturday, April 27, 2024
Homeព័ត៌មានជាតិដល់ទៅ២ទីតាំង ម្ចាស់ជាជនជាតិចិន នាំចូលមិនបង់ពន្ធជូនរដ្ឋ

ដល់ទៅ២ទីតាំង ម្ចាស់ជាជនជាតិចិន នាំចូលមិនបង់ពន្ធជូនរដ្ឋ

ក្រុងព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច និងមានការសម្របសម្រួលពីលោកសុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ បានចុះអនុវត្តន៏អនុវត្តន៏តាមដីការបស់សាលាដំបូងខេត្តព្រះសីហនុ ឆែកឆេរត្រួតពិនិត្យ ឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង ម្ចាស់ជាជនជាតិចិន។

ឃ្លាំងម៉ាសុីនភ្លើងរបស់ជនជាតិចិន ទាំង២ទីតាំង ទី១. ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន។ និងទី២. ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ។

តាមប្រភពពីមន្ត្រីគយ បានប្រាប់ថា ក្នុងប្រតិបត្តិការចុះឆែកឆេរនិងត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មី ទាំងតូច ទាំងធំ ប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។

ប្រភពពដែលបានបន្តទៀតថា ករណីនេះសមត្ថកិច្ចគយ បានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធ និងបើគ្មានឯកសារត្រឹមត្រូវ តម្រូវឲ្យម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិនយ័តាមនិតិវិធីច្បាប់។

មន្ត្រីគយដដែល បញ្ជាក់ថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសឲ្យប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ៕

RELATED ARTICLES