Friday, April 26, 2024
Homeព័ត៌មានជាតិគាត់មិនស្រួលខ្លួន ចូលប្រះដេកតែមួយភ្លែត... ស្រាប់តែម្នាក់ៗចោមមើល

គាត់មិនស្រួលខ្លួន ចូលប្រះដេកតែមួយភ្លែត… ស្រាប់តែម្នាក់ៗចោមមើល

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូតែម្នាក់ឯងសុខៗក៏ស្រាប់តែកើតមានអាការមិនសូវស្រួលខ្លួន ក៏ឈប់ម៉ូតូនៅចិញ្ចើមផ្លូវ រួចចូលទៅប្រះខ្លួនដេកសម្រាកមួយភាំងនៅក្នុងចំណតរថយន្តក្រុង ស្រាប់តែអកុសលបន្តិចក្រោយមកក៏ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណតរថយន្តក្រុងចំណុចមុខព្រលានអន្តរជាតិពោធិ៍ចិនតុង តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលដេកស្លាប់ក្នុងចំណតរថយន្តក្រុងខាងលើ មិនទាន់ស្គាល់អត្តសញ្ញានៅឡើយទេ គ្រាន់តែពិនិត្យតាមភិនភាគពាក់អាវសដៃវែង ស្លៀកខោខ្មៅជើងខ្លី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសខាងលើជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុទំនងជាមិនសូវស្រួលខ្លួន ទើបជនរងគ្រោះបានឈប់ម៉ូតូ ហើយបានដេកនៅលើចំណតឡានក្រុងមួយភាំង ស្រាប់តែបន្តិចក្រោយមកក៏ដាច់ខ្យល់ស្លាប់បាត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុដើម្បីពិនិត្យជាក់ស្តែង ហើយបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ រួចបានយកទៅតម្កល់ទុកនៅវត្តរងចាំស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។/

RELATED ARTICLES