Friday, April 26, 2024
Homeព័ត៌មានជាតិថ្លៃណាស់ព្រះអើយ... ក្រពិតទ្វារចំហៀងខាងឆ្វេងមួយទំហឹងបែបនេះ

ថ្លៃណាស់ព្រះអើយ… ក្រពិតទ្វារចំហៀងខាងឆ្វេងមួយទំហឹងបែបនេះ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយសាររថយន្តដឹកអ្នកដំណើរមួយគ្រឿង បានបុកចំរហៀងរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃរាប់លានដុល្លារ បណ្តាលឲ្យក្រពិតទ្វាររថយន្តខាងក្រោយផ្នែកខាងឆ្វេង តែមិនមាននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៩ នៅត្រង់ចំណុចគល់ស្ពាន់ជ្រោយចង្វារ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កហេតុ ម៉ាកសាំងយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-7593.

ចំណែករថយន្តរងគ្រោះ ជាប្រភេទរថយន្តទំនើប តម្លៃរាប់លានដុល្លារ ពណ៌ស្លាទុំ ពាក់ស្លាកលេខភ្នំពេញ 2AW-0720។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានរថយន្តទំនើបមួយគ្រឿងនោះ ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ាម្នាក់បានបើកមកដល់ចំណុចកើតហេតុខាងលើ ពេលនោះស្រាប់តែមានរថយន្តបង្កហេតុបើកមកពីក្រោយ បានជ្រុលទៅបុករថយន្តស៊េរីទំនើបនោះ ចំចំហៀងទ្វារផ្នែកខាងក្រោយ ផ្នែកខាងឆ្វេងបណ្តាលឲ្យក្រពិត។

សម្រាប់ព័ត៌មានលម្អិតនឹងផ្សាយជូនពេលក្រោយ៕

RELATED ARTICLES