Saturday, April 27, 2024
Homeព័ត៌មានជាតិម្តងនេះមើលតាមកាមេរ៉ាសុវត្ថិភាព ដឹងច្បាស់តែម្តង

ម្តងនេះមើលតាមកាមេរ៉ាសុវត្ថិភាព ដឹងច្បាស់តែម្តង

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ចាប់ឃាត់ខ្លួនក្រោយពីជននេះធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលប្រជាពលរដ្ឋ ក្នុងបំណងលួចយកទ្រព្យសម្បត្តិតែមិនបានសម្រេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ចំណុចផ្ទះជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះនី រ៉ាឌី អាយុ៣៧ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់បន្ទប់ខាងលើបាននាំគ្នាចាក់សោចេញទៅធ្វើការបាត់អស់ដូចធម្មតា ចំណែកម្ចាស់ផ្ទះជួលអង្គុយក្នុងផ្ទះមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល ក្នុងបំណងលួចយកទ្រព្យសម្បត្តិតែមិនបានសម្រេច ត្រូវបានម្ចាស់ផ្ទះជួលចាប់បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះមកឃាត់ខ្លួនតែម្តង។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបណ្តោះអាសន្ននិងកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES