Friday, April 26, 2024
Homeព័ត៌មានជាតិស្រីជឿជាក់លើសម្តីប្រុសសន្យាអស់ហើយ... តែស៊យអី ម៉ែឃើញអាវប្រឡាក់ដី

ស្រីជឿជាក់លើសម្តីប្រុសសន្យាអស់ហើយ… តែស៊យអី ម៉ែឃើញអាវប្រឡាក់ដី

ខេត្តកណ្តាល ៖ យុវតីម្នាក់បានពឹងឱ្យយុវជនម្នាក់ជួយជូនទៅផ្ទះ ស្រាប់តែប្រុសបែកគំនិតដឹកបង្ហួសចូលទៅក្នុងព្រៃស្ងាត់លួងលោមសុំរួមរ័ករហូតបានសម្រេច ដោយបានពាក់ស្រោមអនាម័យត្រឹមត្រូវ និងសន្យាថានឹងទទួលខុសត្រូវយកធ្វើជាគូអនាគត តែស៊យអី! ពេលជូនខាងស្រីដល់ផ្ទះម្តាយប្រទះឃើញសម្លៀកបំពាក់កូនស្រីប្រឡាក់ដីស្រែមកនិងមានអាការខុសប្លែកធម្មតា ក៏ឈ្លេចសួររហូតកូនស្រីទម្លាយការពិតរឿងប្រុសលួងលោមរួមរ័កបានសម្រេច ក៏ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់។

ករណីលួងលោមកូនស្រីគេរួមរ័កបានសម្រេច តែត្រូវម្តាយខាងស្រីដឹងប្តឹងប៉ូលិសចាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចព្រៃអាកាស្យា ស្ថិតក្នុងភូមិថ្លុកត្របែក ឃុំភ្នំបាត ស្រុកពញាឮ។

រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាននាំយកមកសាកសួរ។

មន្ត្រីនគរបាលស្រុកពញាឮ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះម៉ន រស្មី ហៅសាន អាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិអំពិលរូង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៥ឆ្នាំ មានលំនៅក្នុងខេត្តកណ្តាល។ ចំណែកវត្ថុតាងដែលត្រូវសមត្ថកិច្ចដកហូត រួមមាន ស្រោមអនាម័យប្រើហើយ ចំនួន១។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានសុំបងប្រុសបង្កើតរបស់ខ្លួនជិះម៉ូតូទៅធ្វើតេស្តចូលធ្វើការរោងចក្រក្នុងសួនឧស្សាហកម្ម Y7 បន្ទាប់ពីធ្វើតេស្តរួច បងប្រុសក្មេងស្រីរងគ្រោះបានចូលធ្វើការតែម្តង។

ប្រភពបានបន្តថា ចំណែកក្មេងស្រីរងគ្រោះពេលធ្វើតេស្តរួច ពុំបានចូលធ្វើការទេ។ ដោយបងប្រុសជាប់រវល់ធ្វើការ ជនរងគ្រោះគ្មានម៉ូតូជិះមកផ្ទះរបស់ខ្លួន ខណៈនោះក៏បានខ្ចីទូរស័ព្ទរបស់ជនសង្ស័យ ទូរស័ព្ទមកម្តាយនៅផ្ទះឱ្យមកយកខ្លួន ប៉ុន្តែម្តាយបានឆ្លើយប្រាប់ថាជាប់រវល់ ចាំបន្តិចសិនទៅ! ឮដូច្នេះជនរងគ្រោះបានប្រាប់ម្តាយវិញថា “បើអត់បានមកយកខ្ញុំទេ អ៊ីចឹងខ្ញុំសុំគេទៅជាមួយហើយ”។

ប្រភពខាងលើបានឱ្យដឹងបន្តទៀតថា បន្ទាប់មកជនសង្ស័យបានសួរទៅជនរងគ្រោះថា “ទៅផ្ទះឬទេ? ខ្ញុំជូនទៅ!” ពេលនោះក្មេងស្រីរងគ្រោះបានយល់ព្រមឱ្យជនសង្ស័យជូនទៅផ្ទះ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះចូលក្នុងព្រៃដើមអាកាស្យាមួយកន្លែងដែលជាកន្លែងស្ងាត់ រួចហើយក៏បានលួងលោមក្មេងស្រីរងគ្រោះសេពសន្ថវៈរហូតដល់បានសម្រេច ដោយសន្យាទទួលខុសត្រូវយកនាងធ្វើជាប្រពន្ធទៅអនាគត។

បន្ទាប់ពីធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះរួច ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះមកដាក់នៅចំណុចផ្លូវបំបែក ស្ថិតក្នុងភូមិឆ្កែលុង ឃុំភ្នំបាត ស្រុកពញាឮ ហើយជនសង្ស័យបានបើកម៉ូតូគេចខ្លួនបាត់ទៅ។ ចំណែកក្មេងស្រីរងគ្រោះបានដើរមកផ្ទះរបស់ខ្លួនវិញ។

រហូតវេលាម៉ោងជាង៨យប់ ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះឃើញខ្នងអាវរបស់កូនស្រីមានស្នាមប្រឡាក់ដី និងមើលទៅកូនស្រីហាក់មានអាការខុសប្លែកធម្មតា ទើបមានការងឿងឆ្ងល់ ក៏ហៅកូនស្រីមកឈ្លេចសួរថា ម៉េចបានជាអាវកូនប្រឡាក់ដីអ៊ីចឹង? ដោយម្តាយឈ្លេចសួរដដែលៗជាច្រើនលើកពេក ទើបក្មេងស្រីរងគ្រោះដាច់ចិត្តទម្លាយប្រាប់ម្តាយអំពីដំណើររឿងអស់គ្មានសល់តែម្តង។

ក្រោយពីស្តាប់សម្តីកូនស្រីរៀបរាប់ចប់ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ត្រីជាម្តាយក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលភ្នំបាត ដើម្បីឱ្យជួយអន្តរាគមន៍ដោយបានប្តឹងជនសង្ស័យពីបទចាប់រំលោភសេពសន្ថវៈ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើរួចមក កម្លាំងនគរបាលប៉ុស្តិ៍ភ្នំបាត បានសហការជាមួយកម្លាំងជំនាញស្រុក ចុះធ្វើការស៊ើបអង្កេតរហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES