Wednesday, May 8, 2024
Homeកីឡាអន្ដរជាតិSergio Ramos ប្រាប់ Pual Pogba ថា ទ្វារ Real Madrid បើកចំហជានិច្ច

Sergio Ramos ប្រាប់ Pual Pogba ថា ទ្វារ Real Madrid បើកចំហជានិច្ច

បើទោះជារដូវកាលដោះបានបិទទ្វាររួចទៅហើយក្តី កីឡាករខ្សែការពារជើងចាស់ Sergio Ramos បានប្រាប់កីឡាករខ្សែបម្រើប្រយុទ្ធ Pual Pogba ថា ទ្វាររបស់ក្លឹប Real Madrid បើកចំហរង់ចាំស្វាគមន៍ជានិច្ច។

Sergio Ramos ចង់ឱ្យកីឡាករសញ្ជាតិបារាំង មកលេងនៅពហុកីឡដ្ឋាន Bernabeu។ ថ្លែងទៅកាន់សារព័ត៌មាន Express Sport កីឡាករ Sergio Ramos បានឱ្យដឹងថា មិនថាតែកីឡាករ Paul Pogba នោះទេ ទ្វាររបស់ក្លឹប Real Madrid បើកចំហជានិច្ចសម្រាប់កីឡាករឆ្នើមៗ។

ក្រោមការដឹកនាំរបស់ហ្ស៊ីដាន លោកបានស្វះស្វែងរកកីឡាករឆ្នើមៗដើម្បីពង្រឹងក្លឹបបន្ថែមទៀត។ រដូវកាលដោះដូរកន្លងទៅ លោកបានចំណយលុយជាង៣៣០លានដុល្លារ ទិញកីឡាករឆ្នើមៗ៣រូប រួមមាន Eden Hazard, Luka Jovic និង Eder Miliao។

ទោះជាយ៉ាងណាក្តី Sergio Ramos ដែលជាមនុស្សមានឥទ្ធិពលនៅក្លឹប Real Madrid នៅតែចង់ឱ្យគ្រូបង្វឹកិទិញកីឡាករ Paul Pogba ម្នាក់បន្ថែមទៀត។

Ramos បានសរសេរកីឡាកររូបនេះថា សម្រាប់ខ្ញុំ Paul Pogba គឺជាកីឡាករម្នាក់ដ៏ល្អ។ គាត់មានលក្ខណៈពិសេសជាងកីឡាករផ្សេងៗទៀត ហើយគាត់តែងតែបង្ហាញទម្រង់លេងបានល្អតាំងពីនៅជាមួយ Juventus និង Man Utd។

 Sergio Ramos បានបន្តទៀតថា បើបាន Paul Pogba មករួមកម្លាំងជាមួយយើង វានឹងធ្វើឱ្យទម្រង់លេងរបស់ក្លឹបមានលក្ខណៈស្មើគ្នាទាំងអស់ ទាំងបម្រើ ប្រយុទ្ធ និងការពារ៕

កែសម្រួលអត្ថបទដោយ ៖ ដេត
រូបថត ៖ Express Sport

Sergio Ramos
Paul Pogba
RELATED ARTICLES