Wednesday, May 8, 2024
Homeតារាខ្មែរឆុំ វត្តី ដឹកដៃកូនប្រុសលោកទិត ធារិទ្ធ រៀបការក្រោយចូលឆ្នាំខ្មែរ

ឆុំ វត្តី ដឹកដៃកូនប្រុសលោកទិត ធារិទ្ធ រៀបការក្រោយចូលឆ្នាំខ្មែរ

តារាស្រអែមស្រស់មានមន្ដស្នេហ៍ កញ្ញាឆុំ វត្ដី បានអះអាងថា នាងនឹងត្រៀមចូលរោងការជាមួយគូស្នេហ៍នៅខែឧសភា ឆ្នាំ២០២០ ខាងមុខនេះហើយ ដែលមង្គលការរបស់នាងធ្វើនៅរាជធានីភ្នំពេញ ហើយនឹងហៅតារាសិល្បកររួមអាជីពជាច្រើននាក់ឲ្យចូលរួមផងដែរ។

វត្តី ថា មូលហេតុដែលនាងមិនរៀបការនៅឆ្នាំ២០១៩នេះ គឺដោយសារតែពេលាដេញទៅល្អនៅខែឧសភាហ្នុង ទើបនាងសម្រេចចិត្តរៀបការនៅក្រោយចូលឆ្នាំខ្មែរតែម្ដង។

ឆុំ វត្តី ប្រាប់ថា ”ខ្ញុំនឹងរៀបការនៅដើមខែឧសភា ឆ្នាំ២០២០ ហ្នឹងហើយ។ ប៉ុន្តែមិនទាន់កំណត់ថ្ងៃការនិងកន្លែងជប់លៀងឲ្យបានពិតប្រាកដនោះទេ ព្រោះអីនៅយូរខែទៀតដែរ។ ការខ្ញុំធ្វើនៅភ្នំពេញ ហ្នឹង ហើយយើងបានត្រៀមឈ្មោះអ្នកសិល្បករជាច្រើនដែលត្រូវបានអញ្ជើញឲ្យចូលរួម”។

ឆុំ វត្តី លេចធ្លោក្រោយបានតំណែងតួឯករឿង ”ហ្លួងព្រះស្ដេចកន” ហើយពេលនេះក្រៅពីអ្នកសម្ដែងនាងបានក្លាយទៅជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម B&S។ ការបានតំណែងធំនេះ ព្រោះតែវត្តី បានភ្ជាប់ស្នេហ៍ជាមួយកូនប្រុសអ្នកដឹកនាំរឿង លោកទិត ធារិទ្ធ គឺលោករិទ្ធ ហួរក្សា ដែលពួកគេគ្រោងដឹកដៃគ្នាចូលរោងការ ក្រោយស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំមក។

តារាសម្ដែងក្លាយជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម B&S រូបនេះ បន្ថែមថា ”កន្លងមកមានគេយល់ច្រឡំថា ប៉ាក្មេកខ្ញុំថៅកែ B&S លោកប៊ុន ស៊ា ឥឡូវខ្ញុំចង់ប្រាប់ថា តាមពិតប៉ាក្មេកខ្ញុំគាត់ជាអ្នកដឹកនាំរឿង លោកទិត ធារិទ្ធ ទេ។ ខ្ញុំធ្វើការជាមួយគាត់មួយរយៈហើយ ព្រោះគាត់ជាអ្នកដឹកនាំ ចំណែកខ្ញុំជាអ្នកចាត់ការទូទៅ”។

ឆុំ វត្តី ថា ទោះជាពេលនេះនាងក្លាយជាអ្នកចាត់ការទូទៅរបស់ផលិតកម្មមួយ ដោយមានទាំងសិទ្ធិជាអ្នកជ្រើសរើសតួសម្ដែងក្ដី ប៉ុន្ដែអាជីពសិល្បៈរបស់នាង គឺនៅតែបន្ដរដូចមុនដដែល ព្រោះពេលនេះនាងថតសម្ដែងឲ្យផលិតកម្មទូទៅ។

ដោយឡែក គូស្នេហ៍របស់នាងក៏ជាអ្នកនៅក្នុងរង្វង់សិល្បៈដែរ ហេតុនេះហើយបានជានាងជ្រើសយកលោកហួរក្សា ជាស្វាមី ព្រោះតែគាត់យល់ច្បាស់ពីអាជីពសិល្បៈដូចគ្នា ក្រោយស្វែងយល់ចិត្តគ្នាមួយរយៈមក៕

RELATED ARTICLES