Saturday, April 27, 2024
Homeព័ត៌មានជាតិប៉ូលិសចរាចរណ៍ជួយបណ្តើរកង់បុរសវ័យចំណាស់ឆ្លងស្ពានគីហ្សូណា កំពុងទាក់ទាញចិត្តមហាជន

ប៉ូលិសចរាចរណ៍ជួយបណ្តើរកង់បុរសវ័យចំណាស់ឆ្លងស្ពានគីហ្សូណា កំពុងទាក់ទាញចិត្តមហាជន

រូបភាព៣សន្លឹកដែលបង្ហាញពីសកម្មភាពមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ បានជួយបណ្តើរកង់បុរសចំណាស់ម្នាក់ដែលបានដឹកឈើពេញលើរានខាងក្រោយ ឆ្លងស្ពានគីហ្សូណា ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនិងសរសើរពេញៗមាត់។

មន្ត្រីប៉ូលិសចរារណ៍រូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឋានន្តរស័ក្តិ១។

យោងតាមទំព័រហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត បានបង្ហោះសារថា “គាំទ្រសកម្មភាពនគរបាល​ចរាចរណ៍​គោលដៅគល់ស្ពានគីហ្សូណា​ ខេត្តកំពង់ចាម​ បានជួយលោកតាជិះកង់ម្នាក់បណ្តើរឡើងស្ពានគីហ្សូណា​  នេះជាមន្ត្រីប៉ូលិសបម្រើប្រជាពលរដ្ឋ។

សកម្មភាពដ៏ល្អនេះ បានទាក់ទាញទឹកចិត្តមហាជនឲ្យមានការកោតសរសើរ ដោយមានអ្នកខ្លះថា បើមានមន្ត្រីល្អបែបនេះច្រើន ប្រជាពលរដ្ឋនឹងសប្បាយចិត្តហើយតែងតែគោរពស្រលាញ់ជានិច្ច។ ចំណែកអ្នកខ្លះទៀតថា មន្ត្រីប៉ូលិសចរាចរណ៍ដែលតែងតែចាំជំរិតយកលុយពីប្រជាពលរដ្ឋ គួរណាតែចេះខ្មាសលោកពូប៉ូលិសម្នាក់នេះ៕

RELATED ARTICLES