Saturday, April 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្ស៧ខែ ចូលរួមជាមួយគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

សម្តេចហ៊ុន សែន ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្ស៧ខែ ចូលរួមជាមួយគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្វែរប្រាក់បៀវត្សចំនួន៧ខែ ចូលក្នុងគណនីរបស់គណកម្មាធិការជាតិប្រយុទ្ធនិងជំងឺកូវីដ-១៩។

នៅក្នុងលិខិខ១ច្បាប់ជំរាបជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា “ឯកឧត្តមជាទីរាប់អាន! ដោយសារស្ថានភាពនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅតែមិនទាន់បង្ហាញសញ្ញានៃការថមថយណាមួយនោះ ខ្ញុំសូមសម្តែងនូវសមានចិត្តតាមរយៈការស្ម័គ្រចិត្តជូនទៅគណកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (Covid-19) នូវប្រាក់បៀវត្សន៍របស់ខ្ញុំជានាយករដ្ឋមន្ត្រី ចំនួនស្មើនឹង៧ខែ ដោយរាប់ចាប់តាំងពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០”។

លិខិតដដែលបានបន្ថែមថា “អាស្រ័យហតុនេះ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ចែងធ្វើការបង្វែរប្រាក់បៀវត្សរបស់ខ្ញុំ ដូចបានជំរាបជូនខាងលើ បញ្ជូលទៅក្នុងគណនីរបស់គណកម្មាធិការជាតិប្រយុទ្ធនឹងជមងឺកូវីដ១៩ (Covid-19) តាមការគួរ”៕

RELATED ARTICLES