Friday, April 26, 2024
Homeព័ត៌មានជាតិស្រីស្អាតរូបនេះ បានចេញមុខសុំទោស និងសន្យាគ្មានលើកទី២ទៀតឡើយ

ស្រីស្អាតរូបនេះ បានចេញមុខសុំទោស និងសន្យាគ្មានលើកទី២ទៀតឡើយ

ភ្នំពេញ ៖ ស្ត្រីម្នាក់ដែលបានបង្ហោះរូបភាព និងសំណេរក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្នុងន័យឌឺដង ចំអកដល់ការអនុត្តន៍តួនាទីរបស់កងកម្លាំងសមត្ថកិច្ចចរាចរណ៍ ត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ និងបានទទួលកំហុស ព្រមទាំងចេញមុខសុំទោសជាសាធារណៈទៀតផង។

ស្ត្រីជើងខ្លាំងដែលបានបង្ហោះសារឌឺដងដាក់សមត្ថកិច្ចចរាចរណ៍ និងបានចេញមុខសំទោសចំពោះកំហុសឆ្គងរបស់ខ្លួននៅពេលនេះ មានឈ្មោះស៊ឹម  មួយគ្រី អាយុ៣០ឆ្នាំ មានមុខរបរលក់សំបកកង់ឡាន និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ HILO TYRE។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ថា “ប្អូនស្រីឈ្មោះស៊ឹម មួយគ្រី អាយុ៣០ឆ្នាំ មានមុខរបរលក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានធ្វើការប្រឌិតរូបភាព និងអត្ថបទប៉ះពាល់ដល់កត្តិយសសេចក្តីថ្លៃថ្នូរកងកម្លាំងនគរបាលជាតិ ក្នុងកិច្ចប្រតិបត្តិការការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានចេញមុខសូមទោស និងសុំការលើកលែងទោសចំពោះកំហុសអចេតនាកើតឡើងដោយខ្វះការត្រិះរិះគិតពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឱ្យសាធារណជនអ្នកនិយមលេងបណ្តាញសង្គមមានការយល់ច្រឡំ យកមកធ្វើការចំអកឡកឡឺយ លេងសើចខុសពីការពិត ដោយព្រមទទួលកំហុសនឹងមិនអោយមានកំហុសលើកទី២ជាដាច់ខាត។

ដោយឡែក យោងតាមវីដេអូឃ្លីបសុំទោសជាសាធារណ ស្ត្រីខាងលើបានរៀបរាប់ថា  “នាងខ្ញុំឈ្មោះស៊ឹម មួយគ្រី និងជាម្ចាស់គណនីផេក HILO TYRE បានបង្ហោះខ្លឹមសារ និងរូបភាពមើលងាយដល់សមត្ថកិច្ចកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០នាទី ក្នុងអត្ថន័យបង្ហោះធ្វើឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់សមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ដោយខ្វះការគិតពិចារណា។

 នាងខ្ញុំសូមទទួលកំហុស និងសុំទោសចំពោះទង្វើដែលនាងខ្ញុំធ្វើដោយមិនបានពិចារណាគ្រប់ជ្រុងជ្រោយ ដែលបានធ្វើឱ្យសាធារណៈជនអ្នកនិយមលេងបណ្តាញសង្គមមានការយល់ច្រឡំ យកមកធ្វើការចំអកឡកឡឺយលេងសើចខុសពីការពិត និងសន្យាថា មិនឱ្យមានកំហុសលើកទី២ដាច់ខាត…”៕

RELATED ARTICLES