Saturday, April 27, 2024
Homeព័ត៌មានជាតិឧកញ៉ា១រូប និងនាយកក្រុមហ៊ុន១រូបទៀត អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញមកទូទាត់បំណុល

ឧកញ៉ា១រូប និងនាយកក្រុមហ៊ុន១រូបទៀត អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញមកទូទាត់បំណុល

នៅក្នុងលិខិត២ច្បាប់ផ្សេងគ្នា ដែលអគ្គនាយកដ្ឋានពន្ធដារ បានជម្រាបជូនដល់លោកឧកញ៉ា ស៉ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត និងលោកសុខ ហេង នាយកក្រុមហ៊ុន ហេង ហេង អាហរ័ណ នីហរ័ណ ឲ្យចូលមកទូទាត់បំណុលជំពាក់រដ្ឋ។

នៅក្នុងលិខិត១ច្បាប់ ជម្រាបជូនលោកឧកញ៉ាស៊ី គង់ទ្រីវ នាយកក្រុមហ៊ុនខេ ធី ប៉ាស៉ីហ្វិច គ្រុប លីមីធីត លេខអត្តសញ្ញាណកម្ម៖ L001-100050654 ចុះបញ្ជីនៅ៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ អាសយដ្ឋាន ៖ #41 ផ្លូវ217 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ

កម្មវត្ថុ ៖ ស្តីពីការអញ្ជើញក្រុមហ៊ុនមកទូទាត់បំណុលពន្ធ

អគ្គនាយកដ្ឋានពន្ធដារ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបឧកញ៉ា ស៊ី គង់ទ្រី​ នាយកក្រុមហ៊ុនជ្រាបថា​ ការបង់ពន្ធអាករ​ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប​ ដើម្បីរួមចំណែកក្នុងថវិកាជាតិ។​ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញឧកញ៉ា នាយកក្រុមហ៊ុនមក ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែ ឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា​ ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ​ នៃច្បាប់ស្តីពីសារពើពន្ធ​ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញឧកញ៉ានាយក មកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង023 884 800 មិនឲ្យលើស១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័តសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ ឧកញ៉ានាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា127 135 និង136 នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការ ដើម្បីផ្តន្តាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់ឧកញ៉ាជាម្ចាស់ក្រុមហ៊ុន។​

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន​ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។

ដោយឡែក នៅក្នុងលិខិត១ច្បាប់ផ្សេងទៀត ជម្រាបជូនលោក សុខ ហេង នាយកក្រុមហ៊ុន ហេង ហេង អាហរ័ណ នីហរ័ណ លេខអត្តសញ្ញាណកម្ម៖ L001-100049966 ចុះបញ្ជីនៅ៖ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ អាសយដ្ឋាន ៖ #10B ផ្លូវ315 ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

កម្មវត្ថុ ៖ ស្តីពីការអញ្ជើញក្រុមហ៊ុនមកទូទាត់បំណុលពន្ធ

អគ្គនាយកដ្ឋានពន្ធដារ​ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបលោកសុខ ហេងនាយកក្រុមហ៊ុនជ្រាបថា​ ការបង់ពន្ធអាករ​ គឺជាកាតព្វកិច្ចរបស់អ្នកជាប់ពន្ធគ្រប់រូប​ ដើម្បីរួមចំណែកក្នុងថវិកាជាតិ។​ កន្លងមកអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញឧកញ៉ា នាយកក្រុមហ៊ុនមក ដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុន តាមរយៈលិខិតអញ្ជើញ ជូនដល់អាសយដ្ឋានក្រុមហ៊ុន ដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែ ឧកញ៉ានាយកមិនបានមកតាមការអញ្ជើញ និងមិនបានទូទាត់បំណុលពន្ធឡើយ។

អនុលោមតាមមាត្រា​ ៩៥ (ថ្មី) ចំណុចទី៦ កថាខណ្ឌ ខ​ នៃច្បាប់ស្តីពីសារពើពន្ធ​ អគ្គនាយកដ្ឋានពន្ធដារ សូមអញ្ជើញលោកនាយក មកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ ទូរស័ព្ទទំនាក់ទំនង023 884 800 មិនឲ្យលើស១៥ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទលើលិខិតអញ្ជើញក្នុងទំព័តសារព័ត៌មាននេះ ដើម្បីដោះស្រាយបំណុលពន្ធរដ្ឋ។

ក្នុងករណីមិនបានអញ្ជើញមកតាមកាលកំណត់ខាងលើនេះទេ ឧកញ៉ានាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា127 135 និង136 នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការ ដើម្បីផ្តន្តាទោសតាមច្បាប់ជាធរមាន ដោយរាល់ការចំណាយជាបន្ទុករបស់លោកនាយកជាម្ចាស់ក្រុមហ៊ុន។​

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់លោកសុខ ហេង នាយកក្រុមហ៊ុន​ ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ៕

RELATED ARTICLES