Saturday, April 27, 2024
Homeព័ត៌មានជាតិកិត្តិយសនិងបុណ្យស័ក្តិ ខំកសាងរាប់សិបឆ្នាំ មិនគួរបាត់បង់តែមួយប៉ប្រិចភ្នែក

កិត្តិយសនិងបុណ្យស័ក្តិ ខំកសាងរាប់សិបឆ្នាំ មិនគួរបាត់បង់តែមួយប៉ប្រិចភ្នែក

ភ្នំពេញ ៖ មន្ត្រីយោធាជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ម្នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ពាក់ព័ន្ធទៅនឹងករណីចេញសែកអត់មានទឹកប្រាក់ (ចេញសែកស្អុយ)។

បុរសដែលត្រូវព្រះរាជអាជ្ញា ចេញដីកាបញ្ជាឱ្យចូលខ្លួនខាងលើនេះ មានឈ្មោះសៅ ប៊ុនហ៊ួរ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី (ផ្កាយ១)។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកព្រះរាជអាជ្ញា ច្រឹង ខ្មៅ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ឲ្យឈ្មោះ សៅ ប៊ុនហ៊ួរ ភេទប្រុស អាយុ៤៩ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ៣៧៩បេ ផ្លូវលេខ២៧ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ ចូលបង្ហាញខ្លួននៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌ ពីបទ​ឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបណ្តឹងរបស់ឈ្មោះ​ឌី ក្តឹប។។

ដីកាដដែល បញ្ជាក់ថា អនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឱ្យចូលបង្ហាញខ្លួនបាន៕

RELATED ARTICLES