Saturday, April 27, 2024
Homeព័ត៌មានជាតិឈើគរដូចភ្នំក្រោយផ្ទះ លោកប៉ូលិស អត់បានឃើញទេ ឬយ៉ាងណា?

ឈើគរដូចភ្នំក្រោយផ្ទះ លោកប៉ូលិស អត់បានឃើញទេ ឬយ៉ាងណា?

ខេត្តមណ្ឌលគិរី ៖ ទីតាំងស្តុកឈើមួយកន្លែងនៅក្រោយផ្ទះមន្ត្រីនគរបាលវរៈការពារព្រំដែនលេខ៣០៣ម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយលោកហឿន សុកណា អភិបាលរងស្រុកកែវសីមា ចុះបង្ក្រាបនិងរឹបអូសយកទៅរក្សាទុក ដើម្បីចាត់ការបន្ត។

ប្រតិបត្តិការខាងលើនេះ ត្រូវបានលោកអភិបាលរងស្រុក ដឹកនាំធ្វើឡើងកាលពីវេលាព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នៅ នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

តាមប្រភពព័ត៌មាន បានបង្ហើបថា ឈើដែលសមត្ថកិច្ចចុះបង្ក្រាបនេះ គឺស្ថិតនៅខាងក្រោយផ្ទះលោកសៀក ពៅ ដែលគេតែងហៅ ក្រៅថា “កោប” ជាមន្ត្រីនគរបាលវរៈកាពារព្រំដែនលេខ៣០៣ ជាប្រភេទឈើស្រឡៅ ដែលមានមុខកាត់ធំៗចំនួន៧ដុំ។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ ឈើដែលសមត្ថកិច្ចជំនាញដកហូតបាន ត្រូវបានយកទៅរក្សាទុក ដើម្បីប្រគល់ទៅឱ្យខាងជំនាញ ចាត់ចែងបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ទោះជាអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ឋ មានការបង្ក្រាបបទល្មើសព្រៃឈើគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ក្រុមឈ្មួញនៅតែបន្តប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរត់ពន្ធឈើចេញពីដែនជម្រកសត្វព្រៃកែវសីមា នោះដដែល ជាក់ស្តែងដូចជាករណីខាងលើនេះជាដើម៕

RELATED ARTICLES