Saturday, April 27, 2024
Homeព័ត៌មានជាតិឪពុកម្តាយបានត្រឹមឈរមើល ពេលកូនស្រីមិនប្រយ័ត្ន បណ្តាលឲ្យមានរឿងបែបនេះ

ឪពុកម្តាយបានត្រឹមឈរមើល ពេលកូនស្រីមិនប្រយ័ត្ន បណ្តាលឲ្យមានរឿងបែបនេះ

ខេត្តស្វាយរៀង ៖ លំនៅដ្ឋាន១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង ដោយសារមូលហេតុ ផ្តើមចេញពីកូនស្រីម្ចាស់ផ្ទះអុជទៀនបំភ្លឺក្នុងផ្ទះភ្លេចពន្លត់ ស្រាប់តែធ្វើឱ្យកើតមានការឆាបឆេះរាល ក្លាយជាអគ្គិភ័យតែម្តង។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ។

ផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ សង់អំពីឈើជញ្ជាំងសង្ក័សី ប្រក់ក្បឿង មានម្ចាស់ឈ្មោះតូច សាមួន ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចស្រុកស្វាយជ្រំ បានឱ្យដឹងថា តាមការរៀបរាប់ពីម្ចាស់ផ្ទះ បានប្រាប់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានដុតទៀនបំភ្លឺនៅក្នុងផ្ទះ លុះក្រោយមកភ្លេចពន្លត់ ក៏ធ្វើឱ្យកើតមានការឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅតែម្តង និងត្រូវបានប្រជាពលរដ្ឋក្បែរខាង នាំគ្នាចេញមកជួយពន្លត់ភ្លាមដែរ តែពន្លត់មិនឈ្នះ ទីបំផុត ផ្ទះទាំងមូល ត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់។

តាមការបញ្ជាក់របស់ម្ចាស់ផ្ទះ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានបង្កឱ្យរងការខូចខាត ផ្ទះ១ខ្នងទាំងស្រុង ម៉ូតូ១គ្រឿង ម៉ាក Zoomer –X  ស្រូវ១តោន លុយចំនួន១លាន៨សែនរៀល រួមនឹងសម្ភារប្រើប្រាស់មួយចំនួនទៀត៕

RELATED ARTICLES