Saturday, April 27, 2024
Homeព័ត៌មានជាតិនាងដាក់ពាក្យបណ្តឹង តែ៤ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចចាប់បានភ្លាម

នាងដាក់ពាក្យបណ្តឹង តែ៤ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចចាប់បានភ្លាម

ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង៧និង៣៤នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ១គ្រឿងបានសម្រេច កាលពី៤ថ្ងៃមុន។

ជនសង្ស័ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផល ភក្តី ភេទប្រុស អាយុ២២ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ នៅស្រុកកោះញែក កាលពីវេលាម៉ោង៥ និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះឈ្មោះអ័ន់ ស្រីល័ក្ខ ភេទស្រី ត្រូវជាម្ចាស់ម៉ូតូ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក។

ក្រោយទទួលបានបណ្តឹងភ្លាម កម្លាំងនគរបាលស្រុកកោះញែក បានអន្តរាគមន៍ដោយដេញតាមពីក្រោយ រីឯកម្លាំងនគរបាល ក្រុងសែនមនោរម្យ និងកម្លាំងស្រុកពេជ្រាដា កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្ទាក់ខាងមុខធ្វើឱ្យជនសង្ស័យ ផ្តួលម៉ូតូចោលរួចរត់ចូលព្រៃ។ ទើបតែវេលាម៉ោង១៩ និង៣៤នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ទើបកម្លាំងរបស់សមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យបាន នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES