Friday, April 26, 2024
Homeព័ត៌មានជាតិហេង ផាន់ណា និងជីមមី បញ្ចេញសម្រស់ស្មើដៃគ្នា

ហេង ផាន់ណា និងជីមមី បញ្ចេញសម្រស់ស្មើដៃគ្នា

នៅដើមឆ្នាំ២០២១នេះ គេកត់សម្គាល់ថា មានពិធីការិនីល្បីឈ្មោះ២ដួង បានបង្ហាញឈុតពាក់អាវវ៉ែនតា និងស្លៀកខោលីអូ (ប៊ីគីនី) បញ្ចេញរាងយ៉ាងសិចស៊ី ធ្វើឲ្យប្រុសៗប្រឈមឈាមច្រមុះ និងផ្សារភ្នែកនោះ គឺកញ្ញាហេង ផាន់ណា ហៅហេង កែវនីតា ជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន និងកញ្ញាម៉េង ឃុននី ហៅជីមមី ដែលជាពិធីការិនីរបស់ PNN និង MyTV ដែលអ្នកទាំង២ សម្រស់មិនចាញ់ឈ្នះគ្នាឡើយ គឺស្បែកឡើងសខ្ចីម៉ដ្ឋខៃរលើបរលោងដូចគ្នា តែជីមមី នៅវ័យក្មេង និងជើងស្រលនជាងផាន់ណា។

កញ្ញាហេង កែវនីតា ឬហេង ផាន់ណា

បើទោះជារូបភាពសិចស៊ីទាំងនោះ នៅកន្លែងហែលទឹក ឬហាត់ប្រាណក្ដី តែទាំងកញ្ញាផាន់ណា និងជីមមី មានចេតនាបង្ហាញឲ្យគេឃើញដូចគ្នា ហើយផាន់ណា បញ្ចេញសារខ្លីថា ”អូយ! ក្ដៅណាស់”។

ចំណែកកញ្ញាជីមមី វិញ បានរាំគ្រលែងចង្កេះ និងធ្វើឲ្យរាងរៅ នាងត្រូវបង្ហាញទាំងអស់ ដោយមានអ្នកខ្លះសរសើរនាងថា ស្បែកភ្លៅស្អាតគួរឲ្យក្នាញ់ និងចង់តែប៉ះអង្អែល ខណៈខ្លះទៀតបានរិះគន់នាងថា ជាពិធីការិនីល្បី មិនសមបញ្ចេញឲ្យគេឃើញដល់ម្លឹងនោះទេ ឬមួយកញ្ញាជីមមី ក្ដៅពេកដូចផាន់ណា ដែរ?

ហេង ផាន់ណា ដែលប្ដូរឈ្មោះយកហុងស៊ុយទៅជាហេង កែវនីតា ឬហេង ផាន់ណា ហើយអតីតកញ្ញាឯកសាប៊ូលុច្ស រូបនេះ ធ្លាប់ថ្ងូរថា​នាងចង់កែខ្ទង់ច្រមុះឲ្យខ្ពស់ តែគ្មានលុយកែកុនទេ និងថែមទាំងថា គ្មានសង្សារបណ្ដើរដូចគេទៀតផង បើទោះជាកាលពីឆ្នាំមុន មានគេធ្លាប់ប្រទះឃើញនាងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ទៅកម្សាន្ដនៅខេត្តមណ្ឌលគិរី ក្ដី។

ការត្អូញអត់លុយកែសម្រស់របស់ផាន់ណា នោះ មិនសូវត្រូវបានគេជឿជាក់ឡើយ ព្រោះអតីតពិធីការិនីទូរទស្សន៍ប៉ុស្ដិ៍លេខ៣ រូបនេះ ក៏រកប្រាក់ចំណូលបានខ្ពស់ដែរ តាមរយៈការត្រូវប៉ាន់ធ្វើពិធីការិនីនៅតាមបណ្ដាក្រុមហ៊ុន និងលេចមុខតាមបណ្ដាស្ពតជាច្រើនផងដែរ។

ចំណែកតារាជើងស្រលន កញ្ញាជីមមី វិញ ត្រូវប៉ាន់ខ្លាំងតាមរយៈការធ្វើពិធីការិនី ១កម្មវិធី ស៊ីថ្លៃ៥០០ដុល្លារ ហើយនាងអាចធ្វើអត្ថាធិប្បាយបាន៤ភាសា គឺខ្មែរ, ថៃ, អង់គ្លេស និងចិន ទើបធ្វើឲ្យនាងរកលុយបានជាច្រើនពាន់ដុល្លារ ក្នុង១ខែៗ មុនពេលផ្ទុះកូវីដ-១៩។

កញ្ញជីមមី

យ៉ាងណា បើក្រឡេកមើលរឿងស្នេហាវិញ កញ្ញាជីមមី ក៏ពូកែលាក់ម្ចាស់បេះដូងដែរ ខណៈដែលកន្លងមកធ្លាប់លេចឮថា នាងមានភាពស្និទ្ធស្នាលគ្នាចម្លែកជាមួយពិធីករ និងអ្នកផលិតកម្មវិធីរបស់ PNN លោកជីមមី ។

ការបញ្ចេញស្បែករបស់ស្រីស្អាតទាំង២ដួង កញ្ញាហេង ផាន់ណា និងជីមមី នៅដើមឆ្នាំ២០២១នេះ បញ្ជាក់ថា ពិធីការិនីនៅទ្រនំផ្សេងគ្នានេះ មិនខ្លាចការបង្ហាញភាពសិចស៊ីឡើយ ប៉ុន្ដែការបង្អួតសម្រស់របស់ពួកគេនេះ មិនហួសហេតុ នាំឲ្យមានការិះគន់ពីមហាជនឡើយ។

គេជឿថា ទាំងកញ្ញាផាន់ណា និងជីមមី ប្រាកដជាមានដំណឹងល្អ (រៀបការ) រៀងៗខ្លួនជាមិនខាន ក្រោយពីធ្វើឲ្យប្រុសទាំងក្នុងនិងក្រៅស្រុក ក្ដៅសាច់ដោយសារតែសម្រស់ដ៏ឆើតឆាយរបស់ស្រីស្អាតទាំង២ តែពួកនាងហាក់មិនអាណិតតាតាដែលគយគន់នាង ឡើងចង់ជាប់សរសៃក និងស្រឡេវភ្នែកនោះឡើយ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES