Saturday, April 27, 2024
Homeព័ត៌មានជាតិបើដូចការសង្ស័យរបស់សមត្ថកិច្ច ស្រាវជ្រាវរកមុខសញ្ញា ជាបន្ទាន់

បើដូចការសង្ស័យរបស់សមត្ថកិច្ច ស្រាវជ្រាវរកមុខសញ្ញា ជាបន្ទាន់

ខេត្តសៀមរាប ៖ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានអះអាងប្រាប់ឱ្យដឹងថា ចម្ការពូជឈើធ្នង់នៅស្រុកស្វាយលើ ត្រូវបានភ្លើងឆេះបណ្តាលឱ្យ ខូចខាតអស់ប្រមាណ២០ហិកតារ ដោយសង្ស័យថា មានមនុស្សលួចដុតបំផ្លាញ។

មន្ត្រីរដ្ឋបាលព្រៃឈើ បានបន្តថា ហេតុការណ៍ឆេះព្រៃចម្ការពូជឈើធ្នង់នេះបានកើតឡើង កាលពីវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា ប្រតិបត្តិការពន្លត់ភ្លើងឆេះចម្ការពូជឈើធ្នង់នេះ ដោយមានការចូលរួមពីកម្លាំងសង្កាត់រដ្ឋបាល ព្រៃឈើស្វាយលើ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើជីក្រែង ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កម្លាំងនគរបាលស្រុកស្វាយលើ នឹងប្រជាការពារ ភូមិ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១គ្រឿង ក្នុងការបាញ់ពន្លត់ អស់ចំនួន៣រថយន្ត ទើបគ្រប់គ្រងបានទាន់ពេលវេលា។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា មូលហេតុនៃការឆេះចម្ការពូជឈើធ្នង់នេះ មានការសង្ស័យ លើឈ្មួញឈើជាអ្នកលួចដុត ដោយហេតុថាចម្ការពូជឈើធ្នង់នេះ មានការកាយផ្លូវជុំវិញ មិនមានការឆេះរាលដាលពីក្រៅចូលមកក្នុងចម្ការបាននោះទេ ។

RELATED ARTICLES