Saturday, April 27, 2024
Homeព័ត៌មានជាតិប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋ ៣ឃុំ ទទួលបានទឹកស្អាតប្រើប្រាស់ ខណៈលេចមុខខេមរៈ សិរីមន្ដ បណ្ដើរភិយាទៅចូលរួម

ប្រជាពលរដ្ឋនៅស្រុកបរសេដ្ឋ ៣ឃុំ ទទួលបានទឹកស្អាតប្រើប្រាស់ ខណៈលេចមុខខេមរៈ សិរីមន្ដ បណ្ដើរភិយាទៅចូលរួម

ប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ មកពី៣ឃុំ ពោធិអង្រ្កង ទួលអំពិល និងនិទាន នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានទទួលទឹកស្អាតប្រើប្រាស់ដល់ទៅចំនួន១៥ភូមិ។ នេះជាការផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋ បើទោះជាមានការទិញសេវាប្រើប្រាស់បែបណាក៏ដោយ។

ពិធីប្រកាសឲ្យប្រើប្រាស់ស្ថានីយទឹកស្អាតនោះ ក៏មានការសម្ពោធភូមិគ្រឹះរបស់លោកប៊ុត ចាន់ថា និងលោកស្រី ឆឹល លក្ខិណា ដែលជាម្ចាស់ស្ថានីយមួយនេះ ដែលបានចំណាយដើមទុនរាប់សិបមុឺនដុល្លារ។

ការបង្ហាញនេះដែររៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីតាំងភូមិគ្រឹះខាងលើនេះតែម្តង។ ក្នុងនោះក៏មានការចែកអំណោយ ដែលជាការរួមសហការគ្នាដោយលោកប៊ុត ចាន់ថា និងភរិយា និងសហការជាមួយតារាចម្រៀងខេមរៈ សិរីមន្ត និងភរិយា។

លោកប៊ុត ចាន់ថា បានថ្លែងបញ្ជាក់ថា ដោយសារតែនៅក្នុងទីតាំងប្រជាពលរដ្ឋរស់នៅនេះ មានបញ្ហាទឹកស្អាតក្នុងការប្រើប្រាស់ ទើបលោកនិងភរិយាសម្រេចបោះទុនវិនិយោគស្ថាបនាសាងសង់ស្ថានីយទឹកស្អាតនេះឡើង ដោយប្រើដើមទុនអស់ជាច្រើនសែនដុល្លារ ដើម្បីឲ្យបងប្អូននៅក្នុងតំបន់ទាំងមូល មានទឹកស្អាតប្រើប្រាស់។

ដោយសារតែលោកនិងភរិយាចង់ភ្ជាប់ជាមួយកម្មវិធីសប្បុរសធម៌ ទើបលោកនិងភរិយា អញ្ជើញពុកម៉ែបងប្អូនជាង៤០០គ្រួសារ នៅជុំវិញទីតាំងផ្តល់ជាអំណោយទៀត។ លោកនិងភរិយា កាន់តែសប្បាយចិត្តនូវពេលឃើញសិល្បករសិល្បការិនីជាច្រើនចូលរួម។ ក្នុងនោះរួមមាន លោកទេព រិនដារ៉ូ, អ្នកនាងចាន់ តារាទី, លោកខេមរៈ សិរីមន្ត និងភរិយា, លោកម៉ៅ ហាជី, ជ័យ សុវ៉ាត, ខាន់ ជេមស៏, ប៉េង ប៉ោង, លោកសត្យា, បាន មុនីលក្ខ័ ,អ្នកនាងលីនដា និងសិល្បករសិល្បការិនីជាច្រើនទៀត។

ក្រោយបញ្ចប់ពិធីនោះ ក៏មានពិធីជប់លៀងពេលល្ងាច ដោយមានការចូលរួមដោយតារាល្បីៗឡើងបកស្រាយចម្រៀងជាបន្ដបន្ទាប់ផងដែរ៕

RELATED ARTICLES