Saturday, April 27, 2024
Homeព័ត៌មានជាតិលុយប៉ុន្មានទៅ ដែលម្ចាស់សិប្បកម្មមួយនេះ ត្រូវបង់ពិន័យតាមផ្លូវច្បាប់?

លុយប៉ុន្មានទៅ ដែលម្ចាស់សិប្បកម្មមួយនេះ ត្រូវបង់ពិន័យតាមផ្លូវច្បាប់?

ខេត្តព្រះវិហារ ៖ ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងគ្រឿងសង្ហារិមដ៏ធំមួយ នៅមុខរង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលត្រូវបានសមត្ថកិច្ចចុះបង្ក្រាប កាលពីពេលថ្មីៗនោះ ពេលនេះបានចូលខ្លួន ព្រមទទួលការបង់ពិន័យទៅតាមច្បាប់ហើយ។

លោកវុធ សាវី ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តព្រះវិហារ បានថ្លែងឱ្យដឹងកាលពីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ថា ម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងរោងសន្និធិលក់គ្រឿងសង្ហារិម ដោយខុសច្បាប់ នៅមុខរង្វង់មូលស្រអែម ដែលត្រូវបង្ក្រាបកន្លងមកនោះ ឥឡូវបានព្រមចូលខ្លួនទៅបង់ប្រាក់ពិន័យ ទៅតាមច្បាប់ហើយ។

លោកព្រះរាជអាជ្ញារង បានថ្លែងបញ្ជាក់ថា ចំពោះថវិកាប៉ុន្មាន ដែលម្ចាស់ទីតាំងសិប្បកម្មព្រមបង់ មិនទាន់ដឹងចំនួនច្បាស់លាស់នៅឡើយទេ ដោយពេលនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើផ្នែកជាំក្សាន្ត និងសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត កំពុងធ្វើកិច្ចការនេះ។

លោកវុធ សាវី បានគូសបញ្ជាក់ទៀតថា ទោះបីម្ចាស់ទីតាំងសិប្បកម្មកែច្នៃឈើ និងគ្រឿងសង្ហារិមនេះ បានយល់ព្រមបង់ប្រាក់ពិន័យទៅតាមច្បាប់ក៏ដោយ ក៏ម្ចាស់ទីតាំងនេះ មិនអាចបើកទ្វារលក់ដូរ ឬកែច្នៃបានទៀតឡើយ បើសិនមិនបានធ្វើច្បាប់អនុញ្ញាតគ្រប់គ្រាន់៕

RELATED ARTICLES