Thursday, May 2, 2024
Homeតារាខ្មែរណា សាឌី ស្ងាត់ៗទិញវីឡាឃ្វីន

ណា សាឌី ស្ងាត់ៗទិញវីឡាឃ្វីន

ស្រីស្អាតណា សាឌី បានបញ្ចេញឲ្យគេឃើញនូវផ្ទះវីឡាឃ្វីនយ៉ាងប្រណិតដែលនាងបានទិញនិងកំពុងតែសាងសង់ជិតរួចរាល់ទៅហើយ។តាមរយៈផ្ទះវីឡានោះច្បាស់ជាមានតម្លៃចូលសែនដុល្លារជាមិនខាន ទើបធ្វើឲ្យគេសង្ស័យថាស្រីក្មេងរូបនេះមានគេឧបត្ថម្ភដើម្បីឲ្យនារីនឹមនួនបានរស់នៅសុខសាន្ដហើយថែរស្បែកឲ្យកាន់តែសខ្ចី។

យ៉ាងណានៅពេលដែលនាងណា សាឌី កំពុងតែទៅមើលជាងសង់ផ្ទះវីឡានោះស្រីស្រស់ក៍ឆ្លៀតបញ្ចេញសារថា”អរគុណខ្លួនឯង គ្រប់យ៉ាងបានមកសុទ្ធតែចេញពីការខំប្រឹង គ្មានអ្វីបានមកដោយងាយនោះទេ។អរគុណខ្លួឯងសម្រាប់ការដូដ៍អស្ចារ្យមួយនេះ សំខាន់មកមើល Shop House មកដល់លង់សម្រស់Queen វិញ ស្រលាញ់ពេញបេះដូង”។

ទោះជាណា សាឌី ប្រឹងរៀបរាប់ថាផ្ទះវីឡាដ៍ប្រណិតនោះបានមកពីកំលាំងញើសឈាមរបស់នាងផ្ទាល់ក្ដី ប៉ុន្ដែនៅតែមានពាក្យខ្សឹបខ្សៀវនៅក្នុងសិល្បៈគ្នាថាស្រីស្អាតដូចសាឌី ទោះជានាងចង់បានវីឡាធុនណាក៍បានដែរឲ្យតែនាងព្រមភ្ជាប់ស្នេហ៍ជាមួយប្រុសអ្នកមានព្រោះថាតារាតូចតន់រូបនេះ​មិនខ្វះប្រុសសម្បូរទ្រព្យតាមស្នេហាឡើយ។តែនៅពេលសាកសួរសាឌី រឿងទិញវីឡានៅរដូវកូវីដនេះតាមឆាកហ្វេសបុក ធ្វើឲ្យគេសង្ស័យថាមានគូស្នេហ៍នៅក្រោយខ្នងនេះ នាងសាឌី មិនឆ្លើយតបឡើយកាលពីថ្ងៃទី១៩ខែមិថុនា ទើបមិនទាន់ដឹងចម្លើយបន្ថែមពីលើសារដែលបានបញ្ជាក់នោះទេ។

អតីតFreshie ណា សាឌី ជាកូនខ្មែរកាត់ថៃបានក្លាយទៅជាពិធីការិនីនៅទូរទស្សន៍បាយ័នដែលលេចធ្លោរគូសមតាមរយៈការពូកែតុបតែងខ្លួនប្លែកៗបែបយុវវ័យ ហើយនាងក៍ធ្លាប់ប៉ៈរឿងអាស្រូវស្នេហាដោយត្រូវគេចោទថាស្រីស្រស់បានបង្កាត់ភ្លើងស្នេហាជាមួយកូនអ្នកធំរហូតត្រូវបុរសនោះខាំជាំសាច់ភ្លៅទៀតផង។តែនាងសាឌី ធ្លាប់ច្រានចោលដោយចាត់ទុកថារឿងនោះថាមានគេចង់បង្ខូចកេរ្ដិ៍ឈ្មោះនាង ស្របពេលដែលមុនទៅទិញផ្ទះវីឡាស្កឹមស្កៃនេះនាងសាឌី ក៍បានផ្លាស់ប្ដូរពីជិះរថយន្ដPrius មកជិះLexus Nx200t យ៉ាងកាលីពតែម្ដង៕

RELATED ARTICLES