Saturday, April 27, 2024
Homeព័ត៌មានជាតិនៅផ្ទះម្នាក់ឯងអផ្សុក ដុតផ្ទះចោល លេង

នៅផ្ទះម្នាក់ឯងអផ្សុក ដុតផ្ទះចោល លេង

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ រស់នៅតែ ម្នាក់ឯង យូរៗទៅអផ្សុកខ្លាំងពេក ក៏បែកគំនិត ដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យឆាបឆេះអស់ គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ចំណុច ភូមិត្រពាំងរនះ ឃុំជង្រុក ស្រុកគងពិសី។

បុរសដែលដុតផ្ទះខ្លួនឯងចោលនោះ មាន ឈ្មោះសឿង សុភ័ណ្ឌ អាយុ២៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ តែម្នាក់ឯង ប៉ុណ្ណោះ គ្មានសាច់ញាតិបងប្អូននៅជិតនោះ ឡើយ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់ពីឈើ ប្រក់ដំបូលសង្ក័សី ជញ្ជាំងបាំងស្លឹក។

តាមប្រភពពីអ្នកភូមិបានឱ្យដឹងថា បុរស ខាងលើ សព្វថ្ងៃនេះ រស់នៅតែម្នាក់ឯងប៉ុណ្ណោះ ដោយគ្មានសាច់ញាតិ បងប្អូននៅជិតនោះឡើយ ហើយរាល់ថ្ងៃ គេតែងឃើញបុរសខាងលើ ដើរ តែផឹកស៊ីប៉ោឡែ និងថែមទាំងប្រើប្រាស់ថ្នាំញៀន ទៀតផង។ លុះមកដល់វេលាម៉ោងកើតហេតុ ខាងលើ មិនដឹងថា មានរឿងអ្វី ស្រាប់តែនៅ សុខៗ បុរសរូបនេះ ដុតផ្ទះខ្លួនឯងចោល បណ្តាលឱ្យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងគ្មានអ្នកណា ម្នាក់អាចជួយពន្លត់ទាន់នោះឡើយ ហើយគេ សង្ស័យថា ទំនងជាបុរសរូបនេះ ប្រើប្រាស់ ថ្នាំញៀនជ្រួល បណ្តាលឱ្យបែកថ្នាំតែម្តង ទើប ដុតបំផ្លាញផ្ទះខ្លួនឯង ឱ្យឆេះខ្ទេចគ្មានសល់ បែបនេះ។

ករណីអគ្គិភ័យខាងលើនេះ បណ្តាលឱ្យ ខូចខាត ផ្ទះ១ខ្នងទាំងស្រុង អង្ករចំនួន១៥ គីឡូក្រាម រួមនឹងសម្ភារប្រើប្រាស់ នៅក្នុងផ្ទះ ទាំងស្រុង”៕

RELATED ARTICLES