Friday, April 26, 2024
Homeតារាខ្មែរហេតុអីសុគន្ធ និសា និងឆន សុវណ្ណារាជ ទៅរក​ស៊ីជាមួយថៅកែរាម?

ហេតុអីសុគន្ធ និសា និងឆន សុវណ្ណារាជ ទៅរក​ស៊ីជាមួយថៅកែរាម?

ភ្នំពេញ៖ដួង វីរៈសិទ្ធ ដែលជាម្ចាស់ជ័យលាភីI Am A Singer Cambodia រដូវកាលទី១និងជាតារាចម្រៀងហង្សមាស​នោះបាន​ក្លាយ​ទៅជា​តារារាម ទាំងមិនគូឲ្យជឿ ខណៈដែលផលិតកម្មថ្មីនេះក៍បានបង្អាក់តំណើរមាស សុខសោភា ដែលគ្រោង​ចូលហង្ស​មាសឲ្យមកចុះកុងត្រាជាមួយទ្រនុំរបស់ខ្លួនយ៉ាងជោគជ័យទៅហើយ។

ប៉ុន្ដែថ្មីៗនេះតារាចម្រៀងរបស់ហង្សមាស​២ដួងទៀត​ដែលបានលេច​មុខរកស៊ីជាមួយថៅកែរាម ក្នុងការលក់ផលិតផល​នោះ​គឺសុគន្ធ និសា និងឆន សុវណ្ណារាជ ដែលធ្វើឲ្យមាន​ការលើកឡើងថាអ្នកចម្រៀងទាំង២នេះក៍ជាគោលដៅរបស់រាម នាពេល​ខាងមុខផងដែរព្រោះការរកស៊ី​ធ្វើការជាមួយគ្នាយូៗ​ទៅអាចមានមនោសញ្ចេតនា​ជាមួយគ្នាកាន់តែច្រើន​ហើយឈាន​ទៅធ្វើការ​ជាមួយគ្នាតែម្ដងដូចជាករណីលោកព្រាប សុវត្ថិ ចេញពីហង្សមាសទៅតាមថៅកែGalaxyជាដើម។

  លោកSpy អ្នកបញ្ជារផ្នែកសម្លេងរបស់រាម មិនអាចទាក់ទងបានទេកាលពីថ្ងៃទី២៦ខែកក្កដា ទើបមិនអាចសុំការបំភ្លឺពីរឿង​សុគន្ធ និសា និងឆន សុវណ្ណារាជ នាំគ្នាទៅរកស៊ីជាមួយថៅកែរាម បានឡើយ។ដោយឡែកលេខទូរស័ព្ទមួយខ្សែរទៀត​របស់​រាម​ ដែលដាក់នៅលើផេកផលិតកម្មនោះក៍តេមិនចូលដែរ។ចំណែកអ្នកនិពន្ធល្បីឈ្មោះម្នាក់នៅហង្សមាសបាន​និ​យាយដោយ​សុំមិនឲ្យដាក់ឈ្មោះថានេះជាប្រធានបទក្ដៅព្រោះរឿងនេះពីណាក៍ចង់ដឹងដែរដោយសារតែអ្នកខ្លះយល់ច្រឡំថាសុគន្ធ និសា និងឆន សុវណ្ណារាជ ចូលរាម ទៅហើយ។លោកថានោះជាការរកស៊ីជាមួយគ្នាតែ​ថៅកែផលិតផលនោះ​គាត់ក៍មានផលិតកម្ម​ដែរអីចឹងប្រាកដជាធ្វើការជាមួយគ្នាយូទៅកាន់តែស្និតស្នាលគ្នាមែន។តែលោកសង្កត់ខ្លីថាទាំងនិសា និងសុវណ្ណារាជ ពេល​នេះនៅតែជាតារាហង្សមាសទេ។

 ថ្វីត្បិតតែមហាជនមួយចំនួនបានលើកឡើងថាសុគន្ធ និសា និងឆន សុវណ្ណារាជ ជាមុខសញ្ញានៃការចង់បានរបស់ថៅកែរាម ក្ដីបានជាតារាទាំង២ទៅរកស៊ីជាមួយម្ចាស់ផលិតកម្មនេះក្ដី ប៉ុន្ដែអ្នកនាងខាត់ សុឃីម បានលើកឡើងកាលពីខែមុន​ថានេះជា​សម័យ​កូវីដអីចឹងមិនអាចរងចាំតែការងារសិល្បៈ១មុខដូចមុនបានទៀតទេព្រោះកូវីដមិនដឹងពេលណាចប់ឡើយ ហេតុនេះត្រូវ​តែបង្កើតមុខរបរថ្មីហើយសុឃីម ក៍បានបើកសម្ពោធហាងរក្សារសម្រស់មួយកាលពីពេលថ្មីៗនេះដូចបំណងមែន។ចំពោះសុគន្ធ និសា វិញក្រោយជាពីកូវីដជាង៤ខែមកនេះនាងមាន​សុខភាពកាន់តែល្អប្រសើរនិងចេញច្រៀងសម្ដែង​តាមបណ្ដារឆាក​តន្រ្ដី​ទាំង​​ឡាយដូចមុនទៅហើយ ខណៈដែលនាងមានមុខរបរផ្ទាល់​ខ្លួនហាងគុយទាវខ្ចប់ជាយូឆ្នាំមុនក្លាយ​ទៅជាអ្នកលក់​ផលិត​ផលជាមួយថៅកែរាម។ដោយឡែកលោកឆន សុវណ្ណារាជ វិញបានកាន់ទុក្ខជូនម្ដាយ​ដែលលាចាកលោក​អស់ជាង២ខែ​ទើបតែ​ពេលនេះចេញមកលក់ផលិតផលជាមួយថៅកែរាម យ៉ាងគូរឲ្យភ្ញាក់ផ្អើល។

 គូរបញ្ជាក់ថាសុគន្ធ និសា ក្រោយរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីអាមេរិកជាង៣ឆ្នាំមក​នេះនាងមិន​សូវ​មាន​សន្ទុះខ្លាំងដូចកាលនៅលីវឡើយ តែរូបសម្រស់នៅតែលេចត្រដែតហើយ​តាមគម្រោងនាងគ្រោង​កូនដំបូងនៅឆ្នាំ២០២១​នេះទៀតផងតែពេលនេះគេមិនទាន់ឃើញនិសា ពពោះកូនទី១ឡើយ។រីឯលោកឆន សុវណ្ណារាជ វិញក៍ហាក់នៅទ្រឹង​ដែរព្រោះ​តែ​លោកខេម ប៊ុនថៃ មានសន្ទុះខ្លាំងខ្លាពេកទើបធ្វើឲ្យអតីតតារាCBរូបនេះពិបាកដណ្ដើមភាពលេចធ្លោដូចកាលឆ្នាំ២០០៧ បើទោះជាពេលនេះលោកព្រាប សុវត្ថិ បានចាកចេញពីហង្សមាសជិត១ឆ្នាំទៅហើយក្ដី។

តាមព័តមានថាក្រោយពីមានមាស សុខសោភា និងដួង វីរៈសិទ្ធ ធ្វើជាដៃគូឆ្លងឆ្លើយគ្នាហើយនោះរាម នៅដាក់គោលដៅអូស​យកតារាល្បីៗមួយចំនួន​ទៀតមក​ពង្រឹង​ផលិតកម្មរបស់ខ្លួនដើម្បីធ្វើឲ្យតារាទាំងនោះមករកស៊ីលក់ផលិតផលផងច្រៀងផង ហេតុនេះហើយមិន​យូទេផលិត​កម្មជើងថ្មីនេះនឹងធ្វើពិធីជប់លៀងធំបង្ហាញ​តារាចំណូលថ្មីរបស់ខ្លួន​នៅពេលខាងមុខ​នេះ​ជាមិនខាន៕

                                                         

RELATED ARTICLES