Friday, April 26, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖កូនៗចុះខ្សោយ?

ព្រាប សុវត្ថិ ៖កូនៗចុះខ្សោយ?

ភ្នំពេញ៖ព្រាប សុវត្ថិ បានចេញពីផលិតកម្មរស្មីហង្សមាសចូល​Galaxyជាង១ឆ្នាំទៅ​ហើយដែល​អ្នក​ជំនាញសិល្បៈលោកនូ ស៊ឹប បានអះអាងថាតារាវ័យ៤៦ឆ្នាំរូបនេះមិន​ធ្លាក់ចុះឡើយ​ក្រោយ​ប្ដូរ​ផលិ​តកម្មនេះ ខណៈដែលមជ្ឈដ្ឋានមហាជន​មើល​ឃើញ​ថា​បទ​ចម្រៀងថ្មីៗព្រាប សុវត្ថិ មិនសូវ​មាន​គុណភាព​ដូចកាលលោកច្រៀងនៅហង្សមាស​ឡើយ។សម្រាប់​ទស្សនិក​ជន​មួយ​ចំនួន​ទៀត​​​បាន​យល់ថាបន្ទាប់ពីព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាសហើយទៅ​ផ្ញើរ​ខ្លួនជាមួយ​Ga​laxy រយៈពេល​ដល់ទៅ​៥ឆ្នាំនោះពេលនេះកូនៗទាំង៣របស់លោកគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុ​នីនាគ និងសុវត្ថិ សិរីវុឌ្ឍ ហាក់មានទីផ្សារចម្រៀង​ប្រែ​ប្រួលពោលគឺចុះ​ខ្សោយជាងមុន​ក្រោយ​ពីពួកគេអាកខានច្រៀងសម្ដែងលើឆាក​តន្រ្ដី​និងថតMV​ជាមួយឪពុក​របស់គេ។មិនត្រឹម​តែប៉ុណ្ណោះកូនពៅរបស់ព្រាប សុវត្ថិ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ បានដើរចេញ​ពីហង្សមាស​កាលពីដើម​ឆ្នាំ២០២១ទាំង​ជាប់កុងត្រា​ទៀតផង ខណៈដែលកូនទី១សុវត្ថិ មុនីវណ្ណ និងកូនទី២សុវត្ថិ មុនីនាគ នៅបន្ដច្រៀងឲ្យហង្សមាសតែមិនសូវមាន​សន្ទុះ​ខ្លាំង​ដូចអំឡុង​ឪពុករបស់​ពួក​គេ​មិនទាន់ចេញពីហង្សមាស​នោះទេ។មហាជនហាក់មាន​ភាព​ស្រ​ពិចស្រពិលចំពោះ​វាសនារបស់​កូនៗលោកព្រាប សុវត្ថិ ថាតើថ្ងៃក្រោយពួកគេអាចស្នង​តំ​ណែ​ងឪពុកបានឬអត់​បើពេលនេះ​ទីផ្សារចម្រៀងរបស់ពួក​គេមិនសូវ​មាន​ភាពលេចធ្លោ​ដូចអំ​ឡុង​ច្រៀងជាមួយព្រាប សុវត្ថិ នោះ។

  អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់”នគរធំ”តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ខែតុលា ដោយសុំ​មិនឲ្យដាក់ឈ្មោះថាកូនទាំង២របស់ព្រាប សុវត្ថិ នៅតែ​មានបទចម្រៀងចេញជាធម្មតា តែដោយសារហង្ស​មាសមាន​អ្នក​ចម្រៀ​ង​ច្រើនអីចឹងត្រូវបែង​ចែក​គ្នាមិនមែនសម្រុកលើកតែម្នាក់ណាទេ។តែទាក់ទងរឿងថាកូនព្រាប សុវត្ថិ ចុះខ្សោយជាង​មុន​ក្រោយ​ពេលព្រាប សុវត្ថិ ចេញពីហង្សមាសនោះលោកថាសូមមិនធ្វើអត្ថាធិប្បាយឡើយ។

    បើទោះជាពេលនេះព្រាប សុវត្ថិ មិនមានពេលច្រៀង​សម្ដែងជាមួយកូនប្រុស​ទាំង៣​រប​ស់លោកដូចមុនក្ដី ប៉ុន្ដែកន្លងមកតារា​ចម្រៀងពេជ្រ សោភា ធ្លាប់បាន​បញ្ចេញមតិ​ថាកូនៗ​ទាំ​ង​៣របស់ព្រាប សុវត្ថិ សុទ្ធតែមានដុងសិល្បៈចម្រៀងល្អម្យាងៗម្នាក់ ហើ​យ​ក្នុង​ចំណោម​នោះ​នា​ងយល់ថាកូនទី២របស់លោកឈ្មោះសុវត្ថិ មុនីនាគ អាចស្នងតំណែងកំពូលតារាចម្រៀងព្រាប សុវត្ថិ នៅ​ថ្ងៃអនាគតបានព្រោះនាងធ្លាប់ស្ដាប់​ការច្រៀងផ្ទាល់ពេលខ្លះមុនីនាគ ច្រឡំ​សម្លេង​ពុក​គេ។​ជាមួយគ្នានេះដែរអ្នកស្រីគង់ ចន្ធូ ម្ដាយ​ក្មេកព្រាប សុវត្ថិ ធ្លាប់ប្រាប់ដែរថាចៅៗ​ទាំង៣​របស់​អ្នកស្រីគឺពួកគេមានដុង​សិល្បៈខ្លាំងៗដូចគ្នាក្រោមការ​បណ្ដុះ​បណ្ដា​លពី​ឪពុក​របស់​ពួក​គេផ្ទាល់តែម្ដងហេតុនេះហើយបានជាបច្ចុប្បន្នម្នាក់ៗល្បីឈ្មោះរៀងៗខ្លួន។

   ព្រាប សុវត្ថិ មិនមានបទចម្រៀងភ្ជុំបិណ្ឌសម្រាប់ឆ្នាំនេះ​ទេហើយថ្មីៗនេះលោក​បាន​ងា​ក​ទៅរក​ស៊ីផ្នែកអចលនទ្រព្យដោយធ្វើ​ជាថៅកែផ្ទាល់ខ្លួនម្ដងទើបធ្វើ​ឲ្យទស្សនិកជនបានលើក​ឡើងថាព្រាប សុវត្ថិ លែងសូវក្វល់ក្វាយពីការវាយលុកទីផ្សារ​ចម្រៀង​ទៀតហើយព្រោះ​គិត​លើ​ការ​ធ្វើជំនួញច្រើនជាង។ចំណែកអ្នកដឹកនាំសម្ដែងភាពយន្ដនិងខារ៉ាអូខេ នៅហង្សមាស​លោក​កៅ សីហា ក៍ធ្លាប់និយាយថាព្រាប សុវត្ថិ ឡើងផុតគេអស់ទៅហើយអីចឹងតើ​ឲ្យលោកល្បី​ម៉េច​ទៀត?

  ថ្វីត្បិតតែព្រាប សុវត្ថិ ត្រូវបានគេមើលឃើញថាតាំងពីលោកចូល​Galaxyមិនសូវមាន​បទល្បី​ល្បាញខ្លាំងដូច​កាលនៅហង្ស​មាស​ក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ នៅតែខ្លាំង ឬប្រឈមធ្លាក់ចុះពេលប្ដូរផលិតកម្មនេះ​គេអាច​តាមដានពេលមាន​កម្មវិធី​ប្រលងចម្រៀងធំៗហើយពេលនោះថាតើបេក្ខជននៅតែនិយមច្រៀងបទព្រាប សុវត្ថិ ដូចមុន​ទៀត​ឬទេ?​ជាបទនៅហង្សមាស​ឬGalaxy?គេនឹងអាចសន្និដ្ឋាន​បានតែម្ដងជុំវិញការ​ដែល​លោកចាកចេញពីហង្សមាស​ជាង១ឆ្នាំ​នេះ​ថាតើដើរផ្លូវត្រូវឬខុស?

RELATED ARTICLES