Saturday, April 27, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖នៅតែពិសេសរបស់ណុប បាយ៉ារិទ្ធ

សុខ ស្រីនាង ៖នៅតែពិសេសរបស់ណុប បាយ៉ារិទ្ធ

ភ្នំពេញ៖សុខ ស្រីនាង បានប្រារពខួបកំណើតគម្រប់អាយុ៣៤ឆ្នាំកាល​ពីថ្ងៃទី១០ខែតុលា​ឆ្នាំ​២០​២១ តែមិនបាន​ធ្វើ​ពិធី​ធំ​នោះ​ទេព្រោះតែកូវីដមិនទាន់ស្ងាត់ ខណៈដែលលោកណុប បាយ៉ារិទ្ធ ឯណ្ណោះវិញ​ទោះជាឆ្នាំនេះ​លោកមិនបាន​យកកាដូឬបាច់​ផ្កាទៅជូនស្រីនាងដោយផ្ទាល់ដៃមែន តែលោកក៍មិនភ្លេចផ្ញើរសារជូនពរអ្នកមេម៉ាយរូបស្អាតនេះពីចម្ងាយដែរ។លោកប៉ារិទ្ធ ចេ​ញ​សារពិសេសថ្ងៃខួបស្រីនាង ថា”រីករាយថ្ងៃខួបកំណើតអូនសុខ ស្រីនាង,ជូនពរឲ្យមាន​សុខ​ភា​ពល្អ មានសេចក្ដីសុខ មាន​សំ​ណាងល្អ សម្រេចបំណងប្រាថ្នា មានកេរ្ដិ៍ឈ្មោះល្បីល្បាញ មាន​គាំទ្រឲ្យកាន់តែច្រើនៗជាពិសេស​មានសម្រស់ស្រស់ស្អាត​ជា​រៀងរហូត”។សុខ ស្រីនាង រីក​រាយខ្លាំងណាស់ចំពោះការយកចិត្តទុកដាក់និងសារសំខាន់របស់លោកបាយ៉ារិទ្ធ ជូនពរ​នាង​នេះ ហើយនាងអរគុណចំពោះពាក្យពេជន៍ជូនពរនាងក្នុងថ្ងៃខួបកំណើតនាងឆ្នាំនេះ។

  សុខ ស្រីនាង ក៍ទទួលបានសារពីមិត្តអ្នកសិល្បៈមួយចំនួនទៀតក្រៅពីលោកណុប បាយ៉ារិទ្ធ ផងដែរ ស្របពេលដែលក្រុមFanរបស់នាងសរសើរស្រីនាង ថាទោះជាពេលនេះ​នាងមានអាយុ៣៤ឆ្នាំក្ដី តែរូបសម្រស់វិញគឺនៅតែស្អាតខ្ញង់មិន​ចាញ់​ក្រមុំ​នោះទេ​។​ក្រៅពី​ទ​ទួ​ល​បានសារជូនពរឲ្យនាងកាន់តែស្អាតនិងល្បីថែមទៀតនោះFan មួយចំនួនក៍ចង់​ឃើញស្រី​នាងឆាប់រកបាន​គូ​ស្នេ​ហ៍​​ថ្មីស្អំរបួសបេះដូងផងដែរ។

  សុខ ស្រីនាង បានទុក្ខជីវិតជាស្រី្ដមេម៉ាយរយៈពេលជាង១០ឆ្នាំ​មកហើយក្រោយពីនាង​បាន​លែងលះជាមួយអតីតប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយតាំងពីពេល​នោះមក​នា​ង​​ព្យាយាមលាក់មុខគូស្នេហ៍ថ្មីមិនឲ្យអ្នក​ណាស្គាល់ឡើយ។តែនៅ​ថ្ងៃទី១៤​ខែ​កុម្ភៈឆ្នាំ២០២១​ដែលជាថ្ងៃបុណ្យទិវារនៃក្ដីស្រលាញ់(Valentine’s Day )នោះស្រីនាង ត្រូវបានលោកណុប បាយ៉ារិទ្ធ យកផ្កា១​បាច់​ទៅឲ្យនាងលើដំបូលអគារខ្ពស់​មួយដែលសកម្មភាព​របស់អ្នកទាំង២​ដូច​គូសង្សារផ្សេងៗទៀតដែរ។ប៉ុន្ដែក្រោយ​ពីលោក​បាយ៉ារិទ្ធ ធ្លាក់ខ្លួនកើតកូវីដ​កា​ល​ពីដើម​ខែមីនាឆ្នាំ២០២១នោះស្រីនាង ក៍ចាប់ផ្ដើមរយាលពីគ្នាទើបធ្វើឲ្យគេសង្ស័យ​ថាទំនាក់​ទំនង​​របស់​ពួកគេមិនអាចទៅមុខរួចនោះទេរហូតមានការលេចឭថាស្រីនាង និងលោកបាយ៉ារិទ្ធ លែងសូវត្រូវគ្នាទៀតផង។ទើបតែនៅថ្ងៃខួបស្រីនាង ឆ្នាំនេះទេ​ដែលលោក​បា​យ៉ារិទ្ធ ចេញ​សារហៅស្រីនាង ថាជា”អូនៗ”ពេញមាត់នោះអាចបញ្ជាក់​ឲ្យគេដឹងថាតាម​ពិតពួកគេ​នៅតែ​មានទំនាក់ទំនងល្អនិងគ្នាដូចដើម។

   គូរបញ្ជាក់ថាសុខ ស្រីនាង ចាប់ផ្ដើមស្និតស្នាលជាមួយលោកណុប បាយ៉ារិទ្ធ ក្រោយពី​អ្នកទាំង២បានសម្ដែងភាពយន្ដរួមគ្នា​រឿង”រាជនីយភូមិគ្រឹះ”និងរឿង”ខ្ញុំមានញាណលើស” ដែ​ល​​ពេលខ្លះសកម្មភាពរបស់ពួកគេនៅក្រៅឆាក​ល្អូកល្អិនគ្នាជាងក្នុងកុន​ទៅទៀត។​ទោះ​ជា​​យ៉ាង​ណាទំនាក់ទំនងរបស់ស្រីនាង និងលោកបាយ៉ារិទ្ធ នោះក៍ត្រូវបានមនុស្ស​មួយចំនួន​សង្ស័យថាអ្នក​ទាំង​២សាងស្នេហ៍”ក្លែងក្លាយ”ផងដែរ។ការលើកឡើងបែបនេះដោយសារតែមានការសម្អាងថាអតីតប្ដីស្រីនាង គឺលោកស៊ី សុវត្ថិ ធ្លាប់និយាយថាអ្នកដែលអាចធ្វើប្ដីស្រីនាង​បានទាល់តែមានរបស់២យ៉ាងទៅជាមួយខ្លួននោះគឺទី១៖អំណាច និងទី២៖លុយ ។ចំណុចមួយ​ផ្សេងទៀតដែលស្រីនាង និងលោកបាយ៉ារិទ្ធ មិនអាចក្លាយទៅជាគូស្នេហ៍និងគ្នាបាន​នោះគឺ​ដោយសារតែ​កន្លង​មកធ្លាប់មានគេចោទប្រកាន់ថាលោកបាយ៉ារិទ្ធ មិនស្រលាញ់ស្រីជា​មេ​ម៉ា​យៗនោះទេ…(ហាស ហា)។

  ក្រៅពីសុខ ស្រីនាង តារាដែលធ្លាក់ខ្លួនមេម៉ាយតែសម្រស់នៅតែ​លេចធ្លោរមានដូចជា​អ្នកនាង​​ពេជ្រ សោភា ,សុខ សោម៉ាវត្តី និងប៉ាច គីមមួយ ជាដើម។គេចាំមើលថាតើអ្នក​មេ​ម៉ា​យមាន​មន្ដស្នេហ៍ខាងលើនេះម្នាក់ណាទៅដែលរៀបការប្ដីថ្មីមុនគេ?

                                                                                     

RELATED ARTICLES