Thursday, May 2, 2024
Homeតារាខ្មែរតារាសម្ដែងឈួន ពន្លឺ៖ ឈ្នះពានសង្វៀនម្ហូបរដូវ កាលទី៣ បានលុយ២០លានរៀល

តារាសម្ដែងឈួន ពន្លឺ៖ ឈ្នះពានសង្វៀនម្ហូបរដូវ កាលទី៣ បានលុយ២០លានរៀល

ភ្នំពេញ៖លោកឈួន ពន្លឺ ដែលជាតារាសម្ដែងនិងបង្ហាញម៉ូដបានក្លាយទៅ​ជាម្ចាស់ជ័យ​លាភីលេខ១រដូវកាលទី៣ ឆ្នាំ២០២១ ពីកម្មវិធីសង្វៀនម្ហូបរបស់Ctnដែលប្រកួតផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី៧ខែវិច្ឆិការឆ្នាំ២០២១។តារាដែលពូកែធ្វើម្ហូបរូប នេះទទួលបាន ប្រាក់រវង្វាន់ចំនួន២០លានរៀលផងដែរពីម្ចាស់កម្មវិធីហើយលោកថានឹងយកថវិការទាំងនោះសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃទាក់ទងជីវិតសិល្បៈរបស់លោក។ជាមួយគ្នានេះដែរលោកពន្លឺក៍បានឲ្យដឹងដែរថាលោកមាន មោទនភាពដែលបានក្លាយ ទៅជា ម្ចាស់ជ័យលាភីក្នុងកម្មវិធីនេះណាស់ហើយលោកនឹងយកចំណេះជំនាញខាងចុងភៅទាំងនេះទៅធ្វើអាជីវកម្មផ្ទាល់ខ្លួននៅពេលខាងមុខនេះ ខណៈ​ដែលមុនផ្ទុះកូវីដលោក​ក៍ធ្លាប់បើក​ភោជនីយដ្ឋានមួយតំណើរការបាន២ទៅ៣ឆ្នាំផងដែរ​ដោយ​ម្ហូបក្នុង ហាងភាគច្រើនគឺ​លោក​ជាអ្នកធ្វើជូនភ្ញៀវ។

  លោកឈួន ពន្លឺ បានឲ្យដឹងទៀតថាកម្មវិធីសង្វៀនម្ហូប២០២១នេះមានបេក្ខ​ភាពជា​ច្រើន​ក្រុមចូលរួមប្រកួត​ហើយមានការ ជម្រុះយ៉ាងស្វិតស្វាញជាច្រើន​សប្ដាហ៍ទើបឈានទៅ​ជ្រើសយក៤ក្រុមដែលជាប់ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ហើយនៅថ្ងៃ ចុងក្រោយនោះលោកបានលើកយកមុខម្ហូបសំឡណាំយ៉ានំបញ្ចុកទៅប្រកួតក៍ត្រូវបានបានគណៈកម្មារការជាមេចុងភៅ២រូបសម្រេចឲ្យលោកឈ្នះក្លាយជាម្ចាស់ពានតែម្ដង។លោកពន្លឺ ថាទស្សនិកជនពិតជាចាប់​អារម្មណ៍​​ព្រោះកន្លង​មកពួកគាត់ធ្លាប់តែ ឃើញតារាចេះតែច្រៀង​សម្ដែងនិងដើរ​ម៉ូដជាដើម​តែរូប​លោក​វិញ​ជាតារាម្នាក់និងគេដែរបែរជាមកឈ្នះពាន​សង្វៀនម្ហូបទៅ វិញ។លោកពន្លឺ​បន្ថែមថាលោក​ចេះធ្វើម្ហូបខ្មែរតាំងពីនៅតូចម្លេះ ហើយចេះច្រើនមុខ ស្ទើតែគ្រប់មុខទៅហើយ ឲ្យតែម្ហូបខ្មែរតែ ចំពោះមុខ​ម្ហូប​បរទេសវិញលោកចេះដោយមុខទេ។

  សូមបញ្ជាក់ថាលកឈួន ពន្លឺ អាយុ៣០ឆ្នាំមានស្រុកកំណើតនៅខេត្តកណ្ដាលហើយ​លោកក៍ធ្លាប់ឈ្នះពានAward Of Best Actor Star Zeus 2016 របស់ប៉ុស្ដិ៍អប្សារ៉ា​ផងដែរ។​លោកពន្លឺ បានឲ្យដឹងថាមុននេះលោកបានផ្អាកសិល្បៈ រយៈពេលខ្លី ដោយ សារជាប់រកស៊ី និងកូវីដផ្ទុះខ្លាំងពេក ប៉ុន្ដែចាប់ពីពេលនេះតទៅលោកនឹងបន្ដការងារសិល្បៈជាធម្មតា ខណៈ​ដែលការបើកហាង សារជាថ្មីនោះលោកមិនទាន់គិតគូឆាប់ៗនេះទេ៕

RELATED ARTICLES