តើប្រទេសណាគ្រងតំណែងជើងឯកពានង្វាន់អាហ្វ្រិកខាប់ច្រើនជាងគេ?

0
53

ពានរង្វាន់អាហ្វ្រិកខាប់ គឺជាការប្រកួតបាល់ទាត់អន្តរជាតិផ្នែកបុរស ដ៏សំខាន់នៅក្នុងទ្វីបអាហ្រ្វិក ដែលប្រារព្ធ ធ្វើឡើងរៀង រាល់២ឆ្នាំម្តង។ វាត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៥៧ ។ ការប្រកួតដំបូងមានត្រឹមតែ ៣ប្រទេសប៉ុណ្ណោះចូលរួមដែលក្នុង នោះរួមមានប្រទេសអេហ្ស៊ីប ស៊ូដង់ និង និងប្រទេសអេត្យូពី រហូតដល់ឆ្នាំ ១៩៩៨ ពង្រើកដល់ ១៦ក្រុមនិងពង្រើកទៅដល់២៤ ក្រុម នៅក្នុងឆ្នាំ ២០១៧។

ក្នុងចំណោមក្រុមទាំងអស់ដែលបានចូលរួមប្រកួតគិតពីឆ្នាំ១៩៥៧មានតែក្រុមជម្រើសជាតិអេហ្ស៊ីបមួយដែលធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់អាហ្រ្វិកខាប់គឺមានចំនួន ៧ដងនៅក្នុងឆ្នាំ ១៩៥៧,១៩៥៩, ១៩៨៦, ១៩៩៨ ,២០០៦, ២០០៨,  ២០១០​និងរងជើង​ឯក​ចំនួន ២ដងគឺ ១៩៦២ ,២០១៧។ បន្ទាប់ពីអេហ្ស៊ីបគឹប្រទេសកាមេរូន ធ្លាប់លើកពាននេះចំនួន ៥ដង ប្រទេសហ្គាណាចំនួន៤ដង ប្រទេសនីហ្សេរីយ៉ា បានចំនួន៣ដង កូឌីវ័ចំនួន២ដង  អាហ្សេរី ២ដង និង សាធារណៈរដ្ឋកុងហ្គោចំនូន២ដងដែរ។ ដោយ​ឡែក​ប្រទេសចំនួន៧ទៀតធ្លាប់លើកពានម្តងដូចគ្នា គឺ សំប៊ី ទុយនេស៊ី ស៊ូដង់ អេត្យូពី ម៉ារ៉ុក អាហ្វ្រិកខាងត្បូង និងកុងហ្គោ។ ប្រទេស​ក្រៅពីនេះមិនធ្លាប់លើកពាននោះទេ៕