Saturday, April 27, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖ងាកមករកស៊ីតាមOnline ក្រោយ​ទៅអូស្រា្ដលីតាមប្ដីជិត១២ឆ្នាំ

ដាញ់ ម៉ូនីកា ៖ងាកមករកស៊ីតាមOnline ក្រោយ​ទៅអូស្រា្ដលីតាមប្ដីជិត១២ឆ្នាំ

អូស្រា្ដលី៖អតីតតារាសម្ដែងដាញ់ ម៉ូនីកា ដែលកំពុងរស់នៅប្រទេសអូស្រា្ដលី​ជាមួយស្វាមី​លោក​ប៊ុន ថែល រយៈពេលជិត​១២ឆ្នាំទៅហើយនោះកន្លងមកនាងនៅតែផ្ទះនិងមើលថែរកូនៗ មិន​បន្ដ​ការច្រៀងសម្ដែងដូចតារាស្រីមួយចំនួន​ដែលយក​ប្ដីនៅបរទេសនោះ​ទេ។ប៉ុន្ដែថ្មីៗនេះគេ​ឃើញអ្នកនាងម៉ូនីកា បានចេញរកស៊ីវាយលុយទីផ្សារលក់គ្រឿងCosmetics តាមOnline ហើយ​​រូបសម្រសប់នាងនៅតែមិនប្រែប្រួលទៅតាមវ័យខ្លាំងនោះទេ បើទោះជាពេលនេះ​នាង​មានកូន២នាក់ទៅហើយក្ដី។គេចាំបានថាមុនផ្ទុះកូវីដអ្នកនាងម៉ូនីកា បានចុះឡើងមកស្រុក​កំណើតជាញឹកញាប់​ហើយនាងក៍​ឆ្លៀតឡើង​តាមបណ្ដារ​ប៉ុស្ដិ៍​ទូរទស្សន៍ទៀតផង បើទោះ​ជា​នាង​មិនដែល​ថតសម្ដែងភាពយន្ដឡើងវិញដូចអ្នកនាងអម្ពរ ទេវី និងសារ៉ាយ សក្ខណា ជា​ដើម​ក្ដី។ប៉ុន្ដែថ្មីៗនេះម៉ូនីកា ចាប់ផ្ដើមចេញមុខលក់គ្រឿងសម្អាងដោយពេលខ្លះ​ស្លៀកពាក់​បញ្ចេញស្បែកទៀតផង ខណៈ​ដែល​ចំណងស្នេហានាងជាមួយស្វាមី​កាន់តែបង្ហាញពីភាពផ្អែម​ល្ហែម​ស្នេហ៍និងរស់នៅយ៉ាងមាន​សុភមង្គលបើទោះ​ជាមុនរៀបការ​មានអ្នកគាំទ្រម៉ូនីកា សម្ដែង​ក្ដីបារម្ភ​និងអាណិតជំនួសនាង​ថាប្រាកដជាពិបាករក្សារស្នេហា​ព្រោះគេល្បីថា​ស្វាមី​នាងជាបុរស​កាចបន្ដិចក្ដី តែពេលនេះអ្វីៗ​បានបញ្ជាក់ច្បាស់ថាម៉ូនីកា និងប្ដីរស់នៅចុះសម្រុង​គ្នាល្អណាស់ ហើ​យ​ចំណងស្នេហាឆ្លង​ទ្វីពរយៈ​ពេលជិត១២ឆ្នាំនេះពួកគេ​កាន់តែរស់នៅយ៉ាង​មានក្ដីសុខថែម​ទៀត ក្រោយពីទទួលបានចំណងដៃកូនប្រុសស្រី២នាក់។

 សូមរំលឹកថាដាញ់ ម៉ូនីកា ដែលធ្លាប់ល្បីល្បាញឈ្មោះខ្លាំង​តាមរយៈ​រឿង”ទុំទាវ”នោះ​បាន​រៀបការជាមួយអាណិក​ជនខ្មែរ​នៅអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ​២០១០ ដែលពេលនេះកូនស្រីច្បងរបស់នាងមានអាយុ១០ឆ្នាំ និងកូន​ប្រុសអាយុជាង៦ឆ្នាំ​។ម៉ូនីកា ធ្លាប់ធានាយកម្ដាយទៅអូស្រា្ដលីជាញឹកញាប់ ពិសេសគឺអំឡុងពេលនាង​សម្រាល​កូន តែម្ដាយ​អតីតតារាច្នើមរូបនេះធ្លាប់ថាលោកស្រីមិនចេះរស់នៅស្រុកគេនោះទេ ទើបបាន​តែ​ចុះឡើងៗ។

ក្រៅពីដាញ់ ម៉ូនីកា តារាដែលយកប្ដីនៅអូស្រា្ដលីមានដូចជាគឹម លីហ្សា(លែងលះ)​,អឿន ដាលីស ,សុខ ចាន់ណានូ និងជាតិ សុច្ចកា ជាដើម។ចំពោះម៉ូនីកា តាំងពីមានប្ដីនាង​បាន​បោះបង់អាជីពសិល្បៈចោលទាំងស្រុងដើម្បី​ផ្គាប់ចិត្តស្វាមីបើទោះ​ជានាង​ធា្លប់​​អះអាង​ថាអារម្មណ៍​របស់នាង​នៅតែស្រលាញ់សិល្បៈនិងនឹករលឹកដល់មិត្តរួមអាជីពក្ដី៕

RELATED ARTICLES