Saturday, April 27, 2024
Homeតារាខ្មែរប្អូនស្រីពៅ Dj ឃ្លាំង៖សម្ពោធក្រុមហ៊ុន និង​ប្រ​កាស​​ជួយ​​​ដល់សង្គម រួមទាំងសិល្បករ

ប្អូនស្រីពៅ Dj ឃ្លាំង៖សម្ពោធក្រុមហ៊ុន និង​ប្រ​កាស​​ជួយ​​​ដល់សង្គម រួមទាំងសិល្បករ

ភ្នំពេញ៖លោកស្រីខេលី លីម ដែលជាអតីតDj ម្នាក់និងត្រូវបានគេស្គាល់ថាជាប្អូនពៅរបស់Dj ឃ្លាំង នោះបានវិលត្រឡប់មក​ពីសហរដ្ឋអាមេរិក ហើយបន្ដការងារសិល្បៈ និងថែមទាំងបើកសម្ពោធក្រុមហ៊ុនPCDR  ដែលជាក្រុមហ៊ុនឱសថ​Henp Cure ដែលកម្មវិធីនោះធ្វើនៅសណ្ឋា​គារភ្នំពេញមានសិល្បករ  រួមទាំងអ្នកសារព័តមានជាច្រើន​ស្ថាប័នបានចូលរួម​កាលពីល្ងាច​ថ្ងៃទី២០ខែមករាឆ្នាំ២០២២។

  លោកស្រីខេលី លីម បានថ្លែងថាក្រុមហ៊ុនPCDR បានបើករយៈពេលជាង១ឆ្នាំហើយនិងមានការទទួល​ស្គាល់និងគាំទ្រច្រើន​ទើបលោកស្រីឈានមកធ្វើពិធីសម្ពោធនៅពេលនេះ ហើយ​ដោយសារតែឃើញថាប្រជាជនខ្មែរឈឺ​សន្លាក់ច្រើន​ទើប​សម្រេច​ចិតុ្តនាំចូលផលិតផលពីឥណ្ឌាមកមកខ្មែរនេះ។ ទាក់ទងការងារសិល្បៈវិញប្អូនស្រីពៅ Dj ឃ្លាំង រូបនេះបន្ថែមថាពេល​នេះ​លោក​ស្រីបានថតសិល្បៈជាបណ្ដើរៗវិញហើយដោយមានថតទាំងMV និងការងារចម្រុះតែម្ដង។លោកស្រីបន្ថែមទៀតថា​កន្លងមក​លោកស្រីធ្លាប់បានធ្វើការងារសប្បុរសជាច្រើនលើកច្រើនសារតាមរយៈការមើលឃើញសភាពជាក់ស្ដែងថាអ្នកណាខ្វះខាតខ្លះនឹងជួយទៅតាមលទ្ធភាព។Dj រូបស្រស់ក្លាយទៅជាអគ្គនាយិការPCDR រូបនេះបានឲ្យដឹងទៀតថាលោកស្រីបាន​ត្រៀមចេញ​មុខ​នូវរឿងអប់រំចំនួន៣រឿងទាក់ទងការងារជួយសង្គមនាពេលខាងមុខនេះផងដែរ។

កម្មវិធីនេះក៍មានការចូលរួមពីតារាជាច្រើនដួងដែលប្រើប្រាស់ផលិតផលរបស់ប្អូនស្រីពៅDj ឃ្លាំង ហើយបានជាពីជំងឺមាន​ដូច​ជា​អ្នក​នាង​ចាន់ តារាទី,នាយតឹង ,ប៉េង ប៉ោង,ម៉ាក់ជ្រុយ ,អ៊ឹម ផល្លារ,សំ ប៉ូលីដា ,ម្ដាយនីតា វរវង្ស ,នូវ ដាវីន និងអ្នកនាងគ្រត ជា​ដើម៕

RELATED ARTICLES