Saturday, April 27, 2024
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖ជប់លៀងការប្អូនប្រុស៥០តុ និងវិលទៅអាមេរិកវិញខែ៤

សារ៉ាយ សក្ខណា ៖ជប់លៀងការប្អូនប្រុស៥០តុ និងវិលទៅអាមេរិកវិញខែ៤

ភ្នំពេញ៖សារ៉ាយ សក្ខណា បាននាំស្វាមីនិងកូនប្រុសស្រីទាំងពីរមកស្រុកខ្មែរលើកនេះ​ជាង២ខែ​ហើយដើម្បីចូលរួម​មង្គល​ការប្អូនប្រុសពៅរបស់នាងលោកសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ​មក​រា ឆ្នាំ​​២០២២ នៅហាងសេវេនប្រាយទួលគោក​។យ៉ាងណាក្រោយមង្គលការប្អូន​រួចភ្លាមៗ​សក្ខណា មិនទាន់វិលត្រឡប់ទៅអាមេរិកភ្លាមៗនោះទេគឺរងចាំ​រហូតដល់ខែ៤ទើប​នាងនាំប្ដីនិង​កូន​ទៅរស់នៅអាមេរិកវិញ។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៥ខែមករា សារ៉ាយ សក្ខណា បានឲ្យដឹងថាពិធី​មង្គ​ល​​ការប្អូ​នប្រុសរបស់នាងធ្វើពិធីជប់​លៀង​​​ចំនួន៥០តុ ហើយក្នុងនោះម្ដាយនាងក៍បាន​ហៅអ្នក​សិល្បៈដែលជិតដិតចូលរួមជាច្រើននាក់ដែរ។សក្ខិណា បន្ថែម​ថា​ប្អូនថ្លៃរបស់នាង​មិនមែនជា​អ្នកនៅក្នុងរង្វង់សិល្បៈនោះទេ តែជាអ្នករកស៊ីហេតុនេះហើយភ្ញៀវ​ជាតារាៗនោះគឺមានតែ​ខាង​ប្រុសប៉ុណ្ណោះ។អតីតតារាសម្ដែងដ៍ល្បីល្បាញរូបនេះក៍បានប្រាប់ថាក្រោយរៀបការ​ប្អូនរួចនាងមិនទាន់វិលត្រឡប់ទៅអាមេរិក​ភ្លាមៗ​នោះទេគឺបន្ដនៅស្រុកខ្មែររហូតដល់ខែមេសាឆ្នាំ២០២២ ទើបទៅអាមេរិកវិញ។យ៉ាងណាសក្ខណា ថាដោយសារតែពេល​នេះ​នាងរវល់តែគិត​ពីពិ​ធីមង្គ​លការរបស់ប្អូនហេតុនេះហើយមិនទាន់កំណត់ថាទៅអាមេរិកមុនឬក្រោយចូលឆ្នាំខ្មែរឡើយ។

  សារ៉ាយ សក្ខណា បានចេញទៅរស់នៅអាមេរិករយៈពេលជាង៨ឆ្នាំមក​ហើយក្រោយ​ពីនាងបានរៀបការ​ជាមួយអាណិកជន​ខ្មែរអាមេរិកលោកប៊ុន កែវមេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០១២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលពេលនេះទទួលបានចំណងដៃកូន២នាក់គឺកូនស្រីឈ្មោះ​Mataysia អាយុជាង៧​ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។សក្ខណា តែងតែចុះមកស្រុកខ្មែរជា​ញឹក​ញាប់​ព្រោះ​នាងមានមុខជំនួញផ្ទាល់ខ្លួនដោយបើកហាងរក្សារសម្រស់ដ៍ធំមួយនៅកណ្ដាលក្រុង ខណៈដែលការ​មកលើកមុនៗ​នាងតែង​តែ​ឆ្លៀតថតភាពយន្ដនិងស្ពតមួយចំនួនមុនឡើង​ទៅ​អាមេរិកទៀតផង។ដោយឡែកការមកលើកនេះសក្ខណា មិនទាន់​ទទួល​ថតរឿងថ្មីៗនោះទេ ហើយនាងបានប្រាប់ថាទើបបាននាំគ្រួសារទៅដើរលេងកម្សាន្ដនៅខេត្តសៀមរាប តែអត់ទាន់​បាន​​ទៅ​កន្លែងដើរលេង​ផ្សេងៗទៀតនោះទេ៕

RELATED ARTICLES