Friday, April 26, 2024
Homeតារាខ្មែរស្រីស្អាត៤ដួងធ្វើឲ្យផ្អើលផ្សារអូឡាំព្យា

ស្រីស្អាត៤ដួងធ្វើឲ្យផ្អើលផ្សារអូឡាំព្យា

ភ្នំពេញ៖រឿន ណាត,សំណាង អេលីណា ,រ៉េត ហ្សារីតា  និងងិន ម៉ារ៉ាឌី បានលេខមុខរួមគ្នាក្នុងកម្មវិធីជំនួប​បវរកញ្ញា​ចក្រ​វាលកម្ពុជាឆ្នាំ២០១៨,២០១៩,២០២០ និង២០២១កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២ នៅផ្សារអូឡាំព្យា ដែលធ្វើ​ឲ្យ​អ្នក​ដើរផ្សារ​ពិសេសយុវវ័យបានចោមរាមមើលនិងថតIdol របស់គេរៀងៗខ្លួន។កម្មវិធីស្រីស្អាតចេញមុខម្ដងដល់ទៅ៤​នេះមានការ​ដឹក​នាំដោយ​លោករត័្ន ដែលជាអ្នកជំនាញបង្ហាត់ខាងដើរម៉ូដ និងការសហការឧបត្ថម្ភដោយហាងពេជ្រ CSNJ ផងដែរ។

  ទាំងរឿន ណាត ,សំណាង អេលីណា  ,រ៉េត ហ្សារីតា រួមទាំងងិន ម៉ារ៉ាឌី នោះបានបង្ហាញបទពិសោធន៍រៀង​ខ្លួនជុំវិញ​ការក្លាយ​ខ្លួនជាបវរកញ្ញាចក្រវាលប្រចាំឆ្នាំនីមួយៗនិងបទពិសោ​ធន៍​ដែល​ពួកគេទទួលបាននិងនៅ​ឆាកជាតិនិងអន្ដរជាតិដោយ​ម្នាក់ៗ​សង្កត់ថាការមានឆន្ទៈនិង​ការតាំងចិត្តពិតជាធ្វើឲ្យមនុស្សម្នាក់ៗអាចសម្រេចនូវក្ដីសុបិនរបស់ពួកគេបាន។បវរកញ្ញា​ទាំង៤ដួង​ក៍បាននិយាយស្របគ្នាពីការរក្សារនូវអត្តសញ្ញាណជាតិនៅលើឆាកអន្ដរជាតិដើម្បីឲ្យពិភពលោកបានស្គាល់ពីអរិយធ័មនិងវប្បធ័មរបស់ខ្មែរឲ្យកាន់តែច្រើនថែមទៀត។

  ស្រីស្រស់សំណាង អេលីណា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាប្រចាំឆ្នាំ២០១៩ បានឲ្យ​ដឹងថាក្រោយគ្រងតំណែងមួយនេះ​នាងថាមានសារៈសំខាន់ណាស់ព្រោះថានៅពេលដែលបានគ្រងមកុដហើយយើងធ្វើសកម្មភាពកាន់តែច្រើនដើម្បីលើកស្ទួយដល់ស្រ្ដី ពិ​សេសគឺការមានឱកាសនៅលើឆាកអន្ដរជាតិដើម្បីជួយផ្សព្វផ្សាយពីកម្មវិធីពីអរិយធ័មប្រ​ពៃណីខ្មែររបស់យើង ពីបញ្ហារ​ស្រី្ដខ្មែរដែលពួកគាត់មានចំណេះដឹងហើយស្រស់ស្អាតស្អាតទៀតផង។អេលីណា បានឲ្យដឹងដែរថា​រូបសម្រស់​របស់នាង​គឺធម្ម​ជាតិ១០០% នឹងគ្មានបំណងកែសម្រស់នភផ្នែកណាមួយនោះទេ ។ដោយ​ឡែកទាក់ទងរឿងបេះដូងវិញ​ស្រីស្អាតរូបនេះ​ថានាង​មិន​ទាន់មានម្ចាស់ចិត្តឡើយ គឺបេះដូងនៅទំនេរស្អាត។

  ទាំងលោករ័ត្ន និងម្ចាស់MSNJ បានផ្ដល់កំលាំងចិត្តឲ្យស្រីស្អាតជាម្ចាស់ពានបវរកញ្ញាចក្រវាលប្រចាំឆ្នាំទាំង៤ខាងលើ ហើយ​លោកក៍ជកម្រុញឲ្យបេក្ខភាពក្រោយៗហ៊ានបញ្ចេ​ញ​ភាពក្លាហានចូលរួមប្រកួតកម្មវិធី​ដ៍អស្ចារ្យមួយនេះនៅរដូវកាល​ក្រោយៗ​ទៀតផងដែរខណៈថៅកែពេជ្រ ថារង្វាន់នៅរងចាំអ្នកមានសម្ថភាពភាពជានិច្ច៕

RELATED ARTICLES