Friday, September 20, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖ឆក់បានតំណែងតួធំ

សុខ សោម៉ាវត្តី ៖ឆក់បានតំណែងតួធំ

 ភ្នំពេញ៖ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន ជាតួអង្គស្រីសំខាន់ម្នាក់នោះរឿង”កូនប្រុសក្រោមពន្លឺ ព្រះចន្ទ​ពេញ​បូណមី”ដែលជាភាព យន្ដស្ដីពីខ្សែជីវិតសម្ដេចតេជោនោះពិធីការិនីសុខ សោម៉ាវត្តី ក៍ជា​តួអង្គធំម្នាក់ដែរក្នុងរឿង ដែលមានការសម្រិតសម្រាំង យ៉ាងពិសេសបំផុតនេះ ខណៈដែលនាងណាក់ ស្រីណា ក៍មានឱកាសសម្ដែងក្នុងឈុតឆាកជាច្រើនមិនចាញ់ច័ន្ទនីរ័ត្ន និង សោម៉ាវត្តី ឡើយ។សុខ សោម៉ាវត្តី ក៍មិនខុសពីតួអង្គទាំងអស់ដែលសម្ដែង​ភាពយន្ដនេះដែរពោលគឺពួក​គសុទ្ធតែមានអា រម្មណ៍សារំភើបនិងមានមោទនភាពដែលបានសម្ដែងរឿងប្រវត្តិរបស់ថ្នាក់ដឹកនាំ ពិសេសនាងក៍បានជួបនិងថតរូប​ជាមួយ សម្ដេចតេជោដោយផ្ទាល់​កាលពីថ្ងៃទី១៣​ខែធ្នូ​ឆ្នាំ​២០២១ ក្នុង​ពិធី​សែនក្រុងពាលីភាពយន្ដខ្នាតធំនេះ។ទាំងសោម៉ាវត្តី និង តួអង្គផ្សេងៗទៀត​ពួកគេ​រំពឹង​ថាក្រោយថតចប់រឿងនេះ​ប្រាកដជានឹងឡើងកូដ​ថែមទៀតជាមិន​ខាន។យ៉ាង​ណា​ចំពោះ ការសម្ដែងរឿងនេះបានតម្លៃខ្លួនប៉ុន្មាននោះមិនអាចទាក់ទងសុំការបំភ្លឺពីវត្តី បានទេ​កាល​ពី​ពេលថ្មីៗនេះព្រោះទូរស័ព្ទចូលគ្មាន អ្នកទទួល។

 សុខ សោម៉ាវត្តី ជាអ្នកមេម៉ាយម្នាក់នៅក្នុងសិល្បៈដែលនៅតែត្រូវ​ប៉ាន់អាជីពមួយនេះ​ទោះ​ជា​នាង​ជួបស្នេហាបរាជ័យរហូត ធ្លាក់ខ្លួនមេម៉ាយកូន១ទាំងវ័យក្មេង ក្រោយលែងលះប្ដី​កាលពីឆ្នាំ២០១៤ជា​មួយលោកទូច ដាណារ៉ា ហៅពេជ្រ ដែលបច្បុប្បន្ន ជាស្នងការរង​ខេត្ត​រតនៈគិរី ក្ដីតែផលិតករជាច្រើននៅតែត្រូវការនាង។វត្តី ដែលកំពុងសាងស្នេហាថ្មីយ៉ាង​ស្អិត​ល្មូតជាមួយ ប្រុសក្មេងលី វ៉ាហេទ នោះធ្លាប់​មានព័តមានថានាងត្រូវបានប្រុសៗ​សម្បូរ​ទ្រព្យ​ទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែមេម៉ាយ​រូបស្រស់នេះមិនបេតី ឡើយព្រោះបេះដូង​នាង​បានប្រគល់ទៅឲ្យកីឡាករវ៉ាហេទ តែម្នាក់​គត់​។ពិធីការិនីសោម៉ាវត្តី ធ្លាប់និយាយ ប្រាប់អ្នក​យក​ព័តមានយើងថារឿងមានអ្នកមាន អ្នកធំតាម​ស្រលាញ់នាងគ្មានអារម្មណ៍រំភើប​រីករាយ​ច្រើន​នោះទេ ព្រោះនាង និងអតីតប្ដីធ្លាប់​ស្រលាញ់​គ្នា៥ឆ្នាំទើបរៀបការហើយទីបំផុតនៅតែ​បែកគ្នា​ដដែល ហេតុនេះហើយនាង​ចង់បានអ្នក​ច្បាស់​​​​លាស់ ជាមួយ​នាង។យ៉ាងណាតារាកូន១វ័យ​ជិត១០ឆ្នាំ​ទៅហើយនោះថានាងគ្មានគម្រោងរៀបការជាលើកទី២ឡើយ ព្រោះថាជីវិតនាង​ធ្លាប់ឆ្លងកាត់ជីវិត​អាពាហ៍ពិពាហ៍ម្ដងរួចទៅ​ហើយ​អីចឹងការរៀបការជាលើកទី២ មិនចាំបាច់​បំផុតសម្រាប់រូបនាងទេ។

 ទស្សនិកជនរងចាំមើលថាតើចំណងស្នេហាថ្មីសុខ សោម៉ាវត្តី -លី វ៉ាហេទ អាចនឹងកើត​មាន​ឡើងដែរ ឬទេនៅពេលខាងមុខ នេះព្រោះទោះជាវត្តី មិនចង់គ្រងឈុតកូនក្រមុំជា​លើកទី២​មែន តែវ៉ាហេទ ប្រាកដជាចង់ធ្វើស្វាមី នាងស្របច្បាប់ជាជាងត្រឹម សង្សារ៕

RELATED ARTICLES