តារាសម្ដែង,ពិធីករ និងអ្នកបង្ហាញម៉ូដ រួមទាំងផលិតករជាច្រើន បានជួបជុំគ្នានៅសណ្ឋាគាសូហ្វីតែលភ្នំពេញកាលពីល្ងាចថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ ក្នុងកម្មវិធីជប់លៀងប្រចាំឆ្នាំ និងស្វាគមន៍ឆ្នាំសកល២០២២ ខាងមុខនេះ។ព្រឹត្តិការណ៍ដ៍ពិសេសនោះក៍មានការអញ្ជើញចូលរួមពីសំណាក់លោកSupachai Verapuchong អគ្គនាយកប៉ុស្ដិ៍លេខ៥ រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកជាច្រើនទៀតផងដែរ។

លោកសេង មង្គល ជាតារាសម្ដែងនិងពិធីករដែលចូលេរួមកម្មវិធីដ៍រីករាយនោះបានឲ្យដឹងថាលោកបានធ្វើការជាមួយក្រុមការងារទូរទស្សន៍ប៉ុស្ដិ៍លេខ៥រយៈពេលជាង២ឆ្នាំហើយតាមរយៈការថតភាពយន្ដ។លោកថាប៉ុស្ដិ៍លេខ៥មានអ្នកដឹកនាំល្អពិសេសគឺការផលិតភាពយន្ដដោយមានទាំងក្រុមអ្នកដឹកនាំជាជនជាតិខ្មែរ និងថៃ សហការណ៍ ធ្វើការយ៉ាងរលូនព្រមទាំងឲ្យតម្លៃលើតារាសម្ដែងទាំងអស់ដែលបានរួមការងារជាមួយគ្នា។លោកបន្ថែមថាទទួលបានបទពិសោធន៍ជាច្រើនពីការថតភាពយន្ដរបស់ប៉ុស្ដិ៍លេខ៥។

គូរបញ្ជាក់ថាប៉ុយស្ដិ៍លេខ៥បានតំណើរការយៈពេល២៥ឆ្នាំមកហើយដែលស្ទើតែរៀងរាល់ឆ្នាំថ្នាក់ដឹកនាំរបស់ស្ថានីយ៍ទូរទស្សន៍នេះតែងតែធ្វើពិធីជប់លៀងមុនCountdown ដោយមានការចូលរួមពីសំណាក់អុ្នកសាព័តមាននិងតារាល្បីៗជាច្រើនដួង៕

