Monday, June 9, 2025
Homeតារាខ្មែរនាយចឺម ៖ប្រើតែថ្វីមាត់សោះ តែអាចយកឈ្នះ​ប្រុសៗសម្បូរទ្រព្យ យកបានសង្សារស្រីស្អាត

នាយចឺម ៖ប្រើតែថ្វីមាត់សោះ តែអាចយកឈ្នះ​ប្រុសៗសម្បូរទ្រព្យ យកបានសង្សារស្រីស្អាត

ភ្នំពេញ៖នាយចឺម កំពុងតែផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយកូន១នាងសេង សុខគីម ដែល​ជា​ខ្មែរ​ឥស្លាមហើយ​ចំណង​ស្នេ​ហា​ថ្មីនេះនាយហាក់​មានក្ដីសុខខ្លាំងបំផុតគឺជាងអតីត​សង្សារ​ជា​ក្រមុំៗរបស់នាយទៅទៀត ។បើទោះជាមិនទាន់​បានដឹក​ដៃគ្នា​ចូលរោងការមែនតែពេលនេះ​នាយចឺម និងសង្សារចាប់ផ្ដើមរកស៊ីជាមួយគ្នាជាបណ្ដើរៗហើយ ទាំងការចេញលក់ផលិតផល​និង​តាម​បណ្ដារកម្មវិធីAgency ដែលនាយចឺម មានវង្សតន្រ្ដីនោះគឺនាងសុខគីម តាមនាយចឺម ស្អិតតែ​ម្ដងគឺមើលទៅដូចប្ដី​ប្រ​ពន្ធ​ទើបរៀបការហើយថ្មោងថ្មី ហើយនាងសុខគីម ជាអ្នកទុក​ដាក់​លុយ​កាក់​ឲ្យអនាគតស្វាមី។

  នាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាយនិង​សង្សារថ្មីពិតជាស្រលាញ់គ្នាខ្លាំង​មែន តែមិនទាន់គិតដល់រឿង​រៀបការ​នោះទេ។នាយ បន្ថែមថាពេលនេះត្រឹមជាសង្សារនិងគ្នា មិនដឹងថាថ្ងៃមុខមានរឿងអ្វីកើតឡើងឡើយ។គូរបញ្ជាក់ថានាយចឺម ទោះជាអន់កម្ពស់បន្ដិចមែន តែការពូកែថ្វីមាត់រនបស់នាយ បានធ្វើ​ឲ្យនារីៗជាច្រើនលង់ស្នេហ៍​ហើយ​ក្នុង​​នោះ​ស្រីដែលធ្លាប់​ភ្ជាប់ស្នេហ៍ជាមួយនាយចឺម គឺសុទ្ធសឹងតែជាស្អាតៗទាំងអស់មានដូចជានាងអៀ ម៉េងលិ ហៅអូន​ម៉ី​ម៉ី​,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី។ប្រភពបានឲ្យដឹងថាទាំងអតីតសង្សារនិងសង្សារថ្មីរបស់នាយចឺម គឺសុទ្ធ​តែ​ជាមុខ​សញ្ញា​នៃការតាមប្រម៉ាញ់​ស្នេហ៍​ពីសំណាក់ប្រុសៗសម្បូរទ្រព្យ រួមទាំងតាតា សម្បូរ​លុយដុល្លារផង តែពួកគេទាំងអស់មិន​អាចយក​ឈ្នះមន្ដស្នេហ៍​របស់​លោក​មេសា បាន​ឡើយ ព្រោះនាយចឺម ប្រើតែវោហារស័ព្ទនិងសម្រស់ធ្វើ​ឲ្យនាងនាងនាងលង់​ស្នេហ៍ស្លុង​តែម្ដង​។

ជាក់ស្ដែងដូច​ជា​នាងសុខគីម ពេលនេះនាងស្រលាញ់នាយចឺម បាត់មុខមិនបានទេ ហើយ​បើ​ទោះជាតាតា ចង់ជះទឹក​លុយ​តាមប្រជែង​ស្នេហ៍​នាងពីនាយចឺម យ៉ាងណាក៍មិនអាច​ទៅរួច​ដែរ។អ្វីដែលនាងសុខគីម កាន់តែបាក់ចិត្តស៊ុបទៅ​លើនាយ​ចឺម នោះគឺ​ក្រោយពី​លោក​​មេសា មិនប្រកាន់ពីអតីតកាលរបស់នាងធ្លាប់បែកប្ដីនិងមេម៉ាយកូន១ ហើយនាងកាន់តែកក់ក្ដៅថែម​ទៀតនៅពេល​ដែល​នាយចឺម ថាអតីតសង្សាររបស់នាយកន្លង​មកចូលមកជីវិតនាយ​គឺដើម្បី​តែ​ផលប្រយោជន៍ គ្មានអ្នកណា​ស្មោះ​សដូច​រូប​នាង។យ៉ាងណាទស្សនិក​ជនរងចាំមើលថានាយ​ចឺម ពិតជាព្រមបញ្ចប់ស្នេហ៍ត្រឹមសង្សារទី៤នេះមែន ហើយពួក​គេ​នឹងរៀបការ​ជា​មួយគ្នានៅ​ពេលខាងមុខឬនាយចឺម នឹងបន្ដស្វែងរកស្រីស្នេហ៍ទី៥?

RELATED ARTICLES