Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិឈ្វេងយល់ពីប្រវត្តិសង្គ្រាម ក្នុងប្រទេស​យេម៉ែន

ឈ្វេងយល់ពីប្រវត្តិសង្គ្រាម ក្នុងប្រទេស​យេម៉ែន

ឈ្វេងយល់ពីប្រវត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

យេម៉ែនគឺជា ប្រជាជាតិមូស្លីម មួយស្ថិតនៅចុងបំផុត នៃភាគអាគ្នេយ៍ឧបទ្វីបអារ៉ាប់ ដែលមានរដ្ឋាភិបាល ទន់ខ្សោយនិងមានអ្នក ដឹកនាំជាច្រើនជ្រុះ ចេញពីអំណាចផងដែរ។

យ៉េម៉ែនត្រូវបាន ញាំញីដោយការ បះបោរនៅតំបន់ ភាគខាងជើងពី សំណាក់ពួក មូស្លីមកាន់និកាយ ស៊ីអ៊ីត ក៏ដូចជាក្រុម បដិវត្តន៍បំបែកខ្លួនភាគខាងត្បូង និងការបង្កើនវត្តមានរបស់ ពួកអាល់កៃដាដែល បានអូសទាញឲ្យមាន ការយកចិត្តទុកពីសហរដ្ឋអាមេរិកហើយថែមទាំងកំពុងនាំឲ្យយេម៉ែន ឲ្យធ្លាក់ចូលទៅក្នុង ការប្រឈមមុខ និងសង្គ្រាមជាមួយ ក្រុមភេរវករជីហាត មួយប៉ព្រិច ភ្នែកទៀតផង។

រដ្ឋាភិបាលយេម៉ែន កំពុងប្រយុទ្ធក្នុង ភ្លើងសង្គ្រាម ពហុភាគីក្នុង ព្រំដែនអធិបតេយ្យ របស់ខ្លួនហើយ ថ្មីនេះៗថែមទាំង មានការ ចូលរួមជួយជាកម្លាំងពីសំណាក់ ប្រជាជាតិក្បែរ ខាងដែល មានកម្លាំងទ័ព ខ្លាំងក្លាគឺ អារ៉ាប់ប៊ីសាអូឌីត ដើម្បីជួយ វាយកំទេចស ត្រូវមួយក្នុងចំណោមសង្គ្រាមជាច្រើន កន្លែងដែល មានគូបដិបក្ស ពហុភាគីនោះ។

យេម៉ែនជា ប្រជាជាតិមួយ ក្នុងចំណោម អ្នកក្រីក្របំផុត ក្នុងពិភពលោក ដែលមានអត្រា អត់ការងារធ្វើ កម្រិតខ្ពស់ អត្រា អ្នកចេះអក្សរកម្រិតទាប រដ្ឋាភិបាល ពុករលួយ និងជា ប្រទេសដែល មានជម្លោះ ក៏ដូចជា សង្គ្រាមស៊ីវិល អូសបន្លាយ ពេលយូរអង្វែង មួយផងដែរ។ អ្នកវិភាគបានចាត់ទុកថា យេម៉ែនជាបេក្ខភាព នាំមុខគេដែល ក្លាយជារដ្ឋមួយ ដែលបរាជ័យ ខណៈ  អាហ្វហ្គានីស្ថាន ជាប់ឈ្មោះ កាលពីគ្រាមុន ហើយបច្ចុប្បន្នគឺសូម៉ាលី។

ទាំងអាហ្វហ្គានីស្ថាន និងសូម៉ាលី ប្រែក្លាយជាទី ជម្រកសម្រាប់ ពួកអាល់កៃដា និងអង្គការមូស្លីម ជីហាត ដទៃទៀតដែល មានចេតនាធ្វើឲ្យអស្ថិរភាព ដល់បណ្តា ប្រជាជាតិអារ៉ាប់ ដែលមាន មិនមានទំនាក់ ទំនងនិងសាសនា របស់ពួកគេ និង ការបើកការវាយ ប្រហារលើតំបន់សំខាន់ៗនៃភាគខាងលិចទៀតផង។

វត្តមានរបស់ពួក អាល់កៃដាមិន ត្រឹមតែបង្កជា បញ្ហាយោធា របស់យេម៉ែន ប៉ុណ្ណោះទេ វាក៏អាច ជាការកេណ្ឌ ទាហានច្រើនបំផុតដូចដែលការចាប់ ផ្តើមធ្វើឡើង កាលពីឆ្នាំ ២០១០ដូច្នោះដែរ។

ការប៉ុនប៉ងបំផ្ទុះគ្រាប់បែក លើយន្តហោះដឹកអ្នក ដំណើរអាមេរិក មួយក្នុងថ្ងៃបុណ្យ ណូអែលឆ្នាំ ២០០៩ គឺមាន ជាប់ពាក់ព័ន្ធនិងកងកម្លាំងរបស់ ក្រុមអាល់កៃដា ក្នុង ប្រទេសយេម៉ែន(ដែលជាសាខា ធំមួយរបស់ អាល់កៃដា ក្នុងអង្គការឧបទ្វីប អារ៉ាប់ដែល គេស្គាល់ថាជាក្រុម AQAP )។

ជនអត្តឃាត ដែលជាប់សង្ស័យ បំផ្ទុះគ្រាប់បែកលើជើង ហោះហើរនេះ បានចំណាយ ពេលក្នុង ប្រទេសយេម៉ែនហើយថែមទាំង ទទួលបាន ការហ្វឹកហាត់ពីក្រុម អាល់កៃដា នៅ យេម៉ែនទៀតផង។

តាមការលើក ឡើងនេះ អ្នកជំនាញជា ច្រើនជឿជាក់ថា ការជាប់ពាក់ព័ទ្ធរបស់ ជនជាតិអាមេរិក ក្នុងប្រទេស យេម៉ែន បានកើន ឡើងក្នុងកម្រិតខ្ពស់ដូចក្នុងឆ្នាំ២០១០ ស្របពេលដែល កងកម្លាំងរបស់ សហរដ្ឋអាមេរិក ទំនងជា នឹងស្វែងរកការ កំទេចវត្ថុធាតុដែលពា ក់ព័ន្ធទៅនឹងការប៉ុនប៉ង បំផ្ទុះគ្រាប់ បែកលើជើង ហោះហើរសហរដ្ឋអាមេរិក។

1

នៅថ្ងៃ២២ ឧសភាឆ្នាំ១៩៩០ សាធារណរដ្ឋ យេម៉ែន ត្រូវបានបង្កើត ឡើងដោយ បញ្ចូលគ្នាជាមួយនិង សាធារណរដ្ឋអារ៉ាប់ យេម៉ែន (យេម៉ែនរដ្ឋធានី សាណាឬ យេម៉ែនខាងជើង និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាជន អ្នកកាន់លទ្ធិម៉ារ្យ និយម(យេម៉ែន មានរដ្ឋ ធានីនៅ Aden ឬ យេម៉ែនខាងត្បូង) ។

ជាមួយនិង ប្រវត្តិរដ្ឋាភិបាល និងនយោបាយ យេម៉ែនគឺវា ងាយនិងយល់ ពីហេតុផល ដែលចាំបាច់ ខណៈយេម៉ែន ខាងជើង ដែលមាន អាយុកាល ចាស់វង្សានោះ បានប្រែក្លាយ ជាតំបន់ ដែលមានឯករាជ្យ នៅពេលបញ្ចប់ សង្គ្រាមលោក លើកទី១ក្នុងខែ វិច្ឆិកាឆ្នាំ១១៩១៨ ក្រោយពីបានរើស បម្រាស់ចេញ ពីណឹមត្រួតត្រា របស់ចក្រអូតូម៉ង់។ មិនតែប៉ុណ្ណោះ យេម៉ែនខាង ជើងបានប្រែក្លាយជាសាធារ ណរដ្ឋមួយ ដែលបំផ្លាញអ្នក កាន់លទ្ធិព្រះអាទិទេព ក្នុងឆ្នាំ១៩៦២។

យេម៉ែនខាងត្បូង បានឯករាជ្យនៅ ថ្ងៃ៣០វិច្ឆិកាឆ្នាំ ១៩៦៧ពី ចក្រភពអង់គ្លេស។ ប្រជាជាតិ យេម៉ែនខាង ត្បូងថ្មីបានប្រែក្លាយ ជាប្រទេសម៉ារ្យ និយមតែមួយ (អ្នកកាន់ លិទ្ធិកុម្មុយនិស្ត) គត់ក្នុងតំបន់ អារ៉ាប់ឬ មូស្លីមលើពិភពលោក ហើយក៏បានប្រែ ក្លាយជា សម្ព័ន្ធមិត្តរបស់ សហភាពសូវៀត ដែលជាអ្នកកាន់ លិទ្ធិកុម្មុយនិស្ត ដែលមានអាយុកាល ចាស់វស្សា ដោយស្វ័យប្រវត្តិ។

កត្តានេះបានធ្វើឲ្យយេ ម៉ែនខាងត្បូង មានលក្ខណៈខុសប្លែកគ្នា ច្រើនជាមួយនិង ផ្នត់គំនិតរបស់ យេម៉ែនខាងជើង ប៉ុន្តែក៏បាន បង្កើតសត្រូវ ជាមួយនិងលោក ខាងលិចនិង បណ្តាប្រជាជាតិ ក្បែរខាងដែលជា អ្នកអភិរក្សនិយម គឺអារ៉ាប់ប៊ីសាអូឌីត និងអូម៉ង់ ផងដែរ។

ស្របពេលដែល តំបន់ដទៃជា ច្រើននៅលើពិភពលោក ប្រកាន់យកនូវ និន្នាការបែង ចែកអ្នកអភិរក្ស និយមឬ ម៉ារ្យនិយម យេម៉ែនទាំង ពីរបានប្រែក្លាយជា ការផ្តោតលើ សង្គ្រាមត្រជាក់ មួយដែលជា ការប្រកួតប្រជែង រវាងសហរដ្ឋ អាមេរិកនិង សហភាពសូវៀត។

នៅពេលដែលយេម៉ែន ខាងជើងនិង ខាងត្បូង ធ្លាក់ចូលក្នុង សង្គ្រាមត្រជាក់ ប្រឆាំងគ្នា ទៅវិញទៅមកក្នុង ឆ្នាំ១៩៧២ និង១៩៧៩ ជម្លោះរវាង អ្នកទាំងពីរ បានដុតបញ្ឆេះ នូវសង្គ្រាមត្រជាក់។

នៅចុងឆ្នាំ១៩៨០ យេម៉ែន ទាំងពីរបាន ពិភាក្សាគ្នាអំពី លទ្ធភាពនៃការ បង្រួបបង្រួមគ្នា ដោយសន្តិភាព ហើយក្នុងខែ ឧសភាឆ្នាំ១៩៩០ ប្រជាជាតិ ទាំងពីរបាន បញ្ចូលគ្នាជា សាធារណរដ្ឋយេម៉ែន តែមួយ។

បួនឆ្នាំ ក្រោយមក ភាពតានតឹងរវាងអ្នក អភិរក្សនិយមខាងជើង ដែលគ្រប់គ្រង ដោយ ប្រជាជាតិថ្មីនិង អ្នកខាងត្បូង ដែលកាន់តែរីក ចំរើនជឿនលឿន ជាលំដាប់នោះ ក៏បានផ្ទុះឡើង ក្នុងរយៈពេលដ៏ ខ្លីប៉ុន្តែសង្គ្រាម ស៊ីវិលបង្ហូរឈាម មួយកើតឡើង ក្នុងឆ្នាំ១៩៩៤។

4

យេម៉ែនខាងត្បូង បានប្រកាស ឯករាជ្យភាព តែចាញ់សង្គ្រាម។ ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំចុង ក្រោយនោះ ក្រុមនៅយេម៉ែនខាងត្បូងបានងើប ឡើងបះបោរ ប្រឆាំងនិងរដ្ឋាភិបាល កណ្តាល។

នៅក្នុងតំបន់ភាគឦសាន របស់យេម៉ែន ខាងជើង ក្រុមភាគតិច Shia (សមាជិករបស់ និកាយ Shia ត្រូវបានគេ ស្គាល់ថាស៊ីអ៊ីត) បានចាប់ផ្តើមបះបោរក្នុងឆ្នាំ២០០៤ ដែលបានជំរុញ ឲ្យអារ៉ាប់ប៊ីសាអូឌីត ប្រឆាំងនិងពួក ឧទ្ទាមទាំងនោះក្នុង អំឡុងខែវិច្ឆិកាឆ្នាំ២០០៩ ។

ជនជាតិយេម៉ែន ភាគច្រើន គឺជាសាខាអ៊ីស្លាម កាន់និកាយសាន់នី។ សាសនាដ៏ធំរបស់ ក្រុមភាគតិចនោះ គឺអ្នកកាន់និកាយ Shia ឬស៊ីអ៊ីត(សាខាអ្នកកាន់សាសនា អ៊ីស្លាមនិកាយ ស៊ីអ៊ីតរស់នៅក្នុង តំបន់ភាគខាងត្បូង ហើយសមាសភាពដ៏ សំខាន់មួយរបស់ ក្រុមឧទ្ទាម ដែលគេបានឲ្យ ឈ្មោះថា al-Houthi ក្នុងទីក្រុង Sa’dah ។

ការបះបោរត្រូវបាន ចាប់ផ្តើមធ្វើ ឡើងក្នុងឆ្នាំ២០០៤ ដោយលោក Hussein Badreddin al-Houthiដែលជាមេដឹកនាំនិកាយ Shi’a Zaidiyyah ហើយពួកឧទ្ទាមទាំង នោះបានយក ឈ្មោះ របស់ពួកគេ តាមមេដឹកនាំដែល បច្ចុប្បន្នបាន ស្លាប់ទៅហើយនោះ។

រដ្ឋាភិបាលបានចាប់ ផ្តើមវាយលុក ដោយកម្លាំងយោធា ទ្រង់ទ្រាយធំមួយ ដែលគេឲ្យ ឈ្មោះថា Operation Scorched Earth ក្នុងខែសីហាឆ្នាំ២០០៩ .

ការប្រយុទ្ធរឹតតែខ្លាំងឡើង នេះបណ្តាលមក ពីការប្រយុទ្ធនេះ បានរាលដាល លើព្រំដែន អារ៉ាប់ប៊ីសាអូឌីត ហើយក្នុងខែវិច្ឆិកាឆ្នាំ២០០៩ កងទ័ពអារ៉ាប់ប៊ីសា អូឌីតបានចូ លរួមក្នុងការ ប្រយុទ្ធប្រឆាំងនិង ពួកឧទ្ទាម al-Houthi ដោយ ប្រើប្រាស់ការវា យប្រហារពីលើអាកាស កាំភ្លើងត្បាល់ និងកងកម្លាំងជើងគោកដើម្បីវាយប្រហារលើពួកឧទ្ទាម។

វាក៏ត្រូវបានគេ កត់ សម្គាល់ថាអ៊ីរ៉ង់ ដែលជា ប្រជាជាតិ មូស្លីមនិកាយ ស៊ីអ៊ីតឈាន មុខត្រូវបាន គេជឿជាក់ថាជាអ្នកគាំទ្រដ៏សកម្មរបស់ ពួកឧទ្ទាម al-Houthi និកាយស៊ីអ៊ីត។ អារ៉ាប់ប៊ីសាអូឌីត ត្រូវបាន គ្រប់គ្រងដោយ ក្រុមគ្រួសារ អ្នកមាន អំណាចក្នុង និកាយសាន់នី បានគាំទ្រយូរ អង្វែងរដ្ឋាភិបាល យេម៉ែនប្រឆាំង និងពួកឧទ្ទាមស៊ីអ៊ីត ក្នុងទីក្រុង Sa’dah ។

អ៊ីរ៉ង់និង អារ៉ាប់ប៊ីសាអូឌីត គឺជាគូ ប្រជែងនិងគ្នា អស់រយៈកាល យូរមកហើយ ម្យ៉ាងទៀតក្រុម អ្នកវិភាគ សង្កេតឃើញ ថាប្រជាជាតិទាំងកំពុង ជួយគាំទ្រដល់ ភាគីទាំងពីរក្នុង សង្គ្រាមយេម៉ែន ជាសមរភូមិ ដែលជាអ្នក តំណាងមួយ រវាងមហាអំណាច មូស្លីមធំៗទាំងពីរ។

ជាការពិត ណាស់ សហរដ្ឋអាមេរិកគឺជា អ្នកគាំទ្រដ៏ធំរបស់ រដ្ឋាភិបាល យេម៉ែនហើយ ក៏មានការ បកស្រាយ មួយចំនួនអំពីការជាប់ទាក់ទង និងអ៊ីរ៉ង់ផងដែរថា ស្របពេល ដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជា សត្រូវនិងគ្នាចាប់ តាំងពីបដិវត្តន៍អ៊ីរ៉ង់នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០និងវិបត្តិ ឈ្លើយសឹកអ៊ីរ៉ង់-អាមេរិក ក្នុងឆ្នាំ១៩៧៩និង១៩៨០។

ក្នុងថ្ងៃ១១កុម្ភះឆ្នាំ២០០៩ រដ្ឋាភិបាលយេម៉ែន និង ពួកឧទ្ទាម al-Houthi បានព្រមព្រៀង បទឈប់បាញ់មួយ ក្នុងជម្លោះ Sa’dah ។ យេម៉ែនបាន ភ្ជាប់ទំនាក់ ទំនងជាមួយ និងក្រុមគ្រួសារ លោក អូសាម៉ា ប៊ីនឡាឌិន និងអង្គការ ភេរវករអាល់កៃដា របស់លោក។

ក្រុមរបស់លោក ប៊ីនឡាឌិន បានចាប់ ផ្តើមកកើតឡើងក្នុងប្រទេសយេម៉ែន មុនដំបូង គេដែលតាំង ទីលំនៅ ក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយបាន ប្រែ ក្លាយជាអ្នក មានទ្រព្យ សម្បត្តិ ស្តុកស្តម្ភក្នុងការ ប្រកបមុខ ជំនួញផ្នែក សាងសង់។

ដូចគ្នានិងប្រទេស អាហ្វហ្គានីស្ថាន និងសូម៉ាលីក៏ ដូចជាមូលដ្ឋាន ដែលអំណោយ ផលឬអនុគ្រោះ ចំពោះក្រុម អាល់កៃដា ដែរនោះ ឋានៈរបស់ យេម៉ែនគឺជា ប្រជាជាតិ មួយដែលមានរដ្ឋាភិបាល ទន់ខ្សោយហើយកើត មានជម្លោះ ជាញឹកញាប់ក្នុងព្រំដែន របស់យេម៉ែនដែលធ្វើឲ្យប្រជា ជាតិអារ៉ាប់មួយ នេះក្លាយជា ទីតាំងល្អមួយ សម្រាប់ ពួកអាល់កៃដា លាក់ខ្លួន កេណ្ឌ កម្លាំងនិង រៀបចំផែនការណ៍ វាយប្រហារ បន្ថែមទៀត លើលោកខាង លិចនិងតំបន់ដទៃ។

នៅក្នុងខែតុលាឆ្នាំ២០០០ ពួកអាល់កៃ ដាបានបើកប្រតិបត្តិការ បើកកូនទូកតូច មួយបុក ទម្លាយចូលនាវា ចម្បាំង របស់សហរដ្ឋអាមេរិក ម៉ូដែល USS Cole នាំឲ្យ ផ្ទុះឆេះនាវា នោះសម្លាប់ ទាហានជើង ទឹកអាមេរិក១៧នាក់។

មួយឆ្នាំក្រោយមក ក្នុងខែតុលាឆ្នាំ២០០២ ក្រុមអាល់កៃដា បានវាយប្រហារ លើនាវាដឹកប្រេងបារាំង ស្លាប់ម្នាក់ និងបណ្តាលឲ្យកំពប់ ប្រេង ប្រមាណជា១០ម៉ឺន កាឡុង។ ក្នុងខែកញ្ញាឆ្នាំ២០០៨ ក្រុមអាល់កៃ បានវាយប្រហារ លើស្ថានទូតអាមេរិកក្នុងរដ្ឋធានានី សាណាដោយបំផ្ទុះគ្រាប់ បែកអត្តឃាត ក្នុងរថយន្តមួយគ្រឿង ហើយថែម ទាំងបើក ការបាញ់ប្រហារ ដោយកាំភ្លើង ស្រោចលើឆ្មាំ យាមនៅស្ថានទូតទៀតផង។

រដ្ឋាភិបាលយេម៉ែនបានសហ ការជា មួយនិង សហរដ្ឋអាមេរិកចាប់តាំងពី ការវាយប្រហារ កាលពីថ្ងៃ១១កញ្ញាឆ្នាំ២០០១លើសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធគ្នា ចំពោះវត្តមាន របស់ពួកអាល់កៃដា ក្នុងប្រទេសយេម៉ែន។

ក្នុងឆ្នាំ២០០២ យន្ត ហោះដ្រូន Predator របស់អាមេរិក ដែលត្រូវ បានគ្រប់គ្រង ដោយទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ កណ្តាលបានកំទេចរថយន្តមួយ គ្រឿងដែល មានដឹកពួក អាល់កៃដា ប៉ុន្មាននាក់ក្នុង ប្រទេសយេម៉ែន។

ការវាយប្រហារពីលើ អាកាសប្រឆាំងនិង គោលដៅរបស់ពួក អាល់កៃដា ក្នុងប្រទេស យេម៉ែនកាល ពីឆ្នាំ២០០៩ កើតឡើង មុននឹងការវាយប្រហារដោយ យន្តហោះក្នុង ថ្ងៃបុណ្យណូអែល ត្រូវបានគេ ជឿជាក់ថា ត្រូវបានដឹក នាំដោយ មានការជួយ ឧបត្ថម្ភពីអាមេរិក ថ្វីបើការវាយ ប្រហារផ្លូវការដឹកនាំ ដោយរដ្ឋាភិបាល យេម៉ែន យ៉ាងណាក្តី។

3

កាលពីដើម ខែមករាឆ្នាំ ២០១០ លោកឧត្តមសេនីយ៍ David Petraeus មេបញ្ជាការ កងកម្លាំង សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា បានជួបជាមួយនិង ប្រធានាធិបតីយេម៉ែន លោក Saleh ហើយក្នុងពេលដ៏ខ្លីបន្ទាប់ពីនោះ រដ្ឋាភិបាល យេម៉ែនបាន ប្រកាសដាក់ ពង្រាយកងទ័ពបន្ថែម ក្នុងតំបន់ជា ច្រើននៃភាគ ខាងកើតរដ្ឋធានីក្បែរ ព្រំដែនអារ៉ាប់ប៊ីសាអូឌីត។ តំបន់ព្រំដែនទាំងនោះ ត្រូវបានកាន់កាប់ដោយ វត្តមានក្រុមអាល់កៃដា ដែលមានកម្លាំង រឹងមាំនៅទីនោះ។

បណ្តាខេត្តជាប់ ព្រំដែនទាំងនោះ មានដូចជាតំបន់ Hadramut មានមន្ត្រីរដ្ឋាភិបាល ពុករលួយជា ច្រើនហើយក្នុងចំណោម មេដឹកនាំកុល សម្ព័ន្ធជាច្រើនគឺស្ថិតក្នុង ជួរមន្ត្រីរបស់អាល់កៃដា។ ជាមួយគ្នានោះដែរ ចក្រភពអង់គ្លេស និងសហរដ្ឋ អាមេរិកបាន ប្រកាសបិទ ស្ថានទូតរបស់ពួកគេក្នុង ប្រទេសយេម៉ែន ដោយសារតែ មានការគំរាម កំហែងពី ពួកអាល់កៃដា។

ចលនាទាមទារ ឯករាជ្យមួយ សម្រាប់យេម៉ែន ខាងត្បូងសម្រេច បាននូវកម្លាំងរឹងមាំ ចាប់តាំងពីឆ្នាំ២០០៧ នៅពេលដែលការ តវ៉ាបានកើតឡើង បង្ខំឲ្យមន្ត្រីយោធា មួយចំនួនចូល និវត្តន៍មុនអាយុ នៅយេម៉ែន ខាងត្បូង។

ការភ័យខ្លាចនៃសង្គ្រាមស៊ីវិលជាថ្មីគឺ នៅតែតក់ជាប់ក្នុង ចិត្តរបស់ ប្រជាជន ជានិច្ចហើយ ជនជាតិយេម៉ែន ជាច្រើននៅ តែចងចាំអំពី សង្គ្រាមស៊ីវិល កាលពីឆ្នាំ ១៩៩៤ ដដែល។ អំពើហិង្សា បានបន្តកើត ឡើងក្នុង យេម៉ែនខាង ត្បូងជា មួយនិងពួកឧទ្ទាមប្រដាប់ អាវុធ ដែលបាន សម្លាប់មន្ត្រីប៉ូលិស ម្នាក់នៅចុង ខែកុម្ភះឆ្នាំ២០១០ ហើយកម្លាំង សន្តិសុខ បានចាប់ខ្លួន មេដឹកនាំ ពួកបះ បោរចំនួន ២១នាក់ផងដែរដែលនាំ ឲ្យកើតមានការ តវ៉ាយ៉ាងខ្លាំង។ ជាការកត់សម្គាល់ នោះគឺគេបានសង្កេត ឃើញមាន អ្នកតវ៉ាមួយ ចំនួនបានលើកទង់ជ័យចាស់ របស់យេម៉ែន ខាងត្បូង។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES