តួកគី៖ ទីបញ្ជាការប៉ូលិស បានឲ្យដឹង កាលពីថ្ងៃអង្គារថា អាជ្ញាធរតួកគី បានព្យួរការងារ មន្ត្រីប៉ូលិសជាង១២.០០០នាក់ ដែលជាប់ ពាក់ព័ន្ធនិងបព្វជិតមូស្លីមលោក Fethullah Gulen ដែល ត្រូវបានគេ ចោទប្រកាន់ ជាមេខ្លោងនៃ ការប៉នប៉ង រដ្ឋប្រហារកាលពីខែកក្កដា កន្លងមកនេះ។
អាជ្ញាធរប៉ូលិស បានថ្លែង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថាក្នុង ចំណោមប៉ូលិស ចំនួន ១២.៨០១នាក់ត្រូវ បានព្យួរការងារ ជាបណ្តោះ អាសន្នដែលជាផ្នែកមួយនៃ ការស៊ើប អង្កេតក្នុងការ ប៉នប៉ង រដ្ឋប្រហារហើយ ក្នុងនោះ មានមន្ត្រី ២.៥២៣នាក់ មានមុខ តំណែងជា មេប៉ូលិស។ សរុបទូទាំង ប្រទេសតួកគីមានមន្ត្រីប៉ូលិស ក្នុងរង្វង់២៧ម៉ឺននាក់។
ពួកគេត្រូវបានព្យួរការ ងារជាបណ្តោះ អាសន្នលើការ សង្ស័យជាប់ពាក់ ព័ន្ធនិងចលនា របស់លោក Gulen ដែលរដ្ឋាភិបាល តួកគីបានរិះ គន់ចំពោះការប៉នប៉ង បះបោរដោយ ប្រដាប់ អាវុធដែល ព្យាយាម ទម្លាក់លោក ប្រធានាធិបតី Recep Tayyip Erdogan ចេញ ពីអំណាច។
លោក Gulen គឺជាអ្នក ដែលរស់នៅដោយ និរទេសខ្លួនក្នុង សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៩៩ បានបដិសេធ យ៉ាងដាច់ អហង្ការចំពោះការចោទប្រកាន់របស់ រដ្ឋាភិបាលអង់ការ៉ា។
គួរបញ្ជាក់ថាមាន មនុស្សមួយម៉ឺននាក់ ស្ថិតក្នុងយុត្តាធិការ របស់តុលាការ មន្ត្រីរាជការ ស៊ីវិល យោធា និងផ្នែក អប់រំត្រូវបានព្យួរ ការងារខណៈអ្នកជាប់សង្ស័យ ៣២.០០០នាក់ត្រូវ បានឃាត់ខ្លួន ក្រោមបទចោទ ប្រកាន់ជាប់ ពាក់ព័ន្ធនិង ចលនារបស់ លោក Gulen ។